ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ផ្សែងចេញពីអគ្គិភ័យព្រៃអាម៉ាហ្សូនកំពុងធ្វើឱ្យកុមារនៅប្រេស៊ីល មានបញ្ហាទាក់ទង់នឹងសុខភាពផ្លូវដង្ហើម

    BY autoadmin August 29, 2019
    ផ្សែងចេញពីអគ្គិភ័យព្រៃអាម៉ាហ្សូនកំពុងធ្វើឱ្យកុមារនៅប្រេស៊ីល មានបញ្ហាទាក់ទង់នឹងសុខភាពផ្លូវដង្ហើម

    កុមារប្រេស៊ីលកំពុងមានការពិបាកដកដង្ហើម ដែលជាលទ្ធផលនៃផ្សែងចេញពីអគ្គិភ័យរបស់ព្រៃអាម៉ាហ្សូន។ យោងតាមសារព័ត៌មាន Associated Press ចំនួនមនុស្សដែលត្រូវបានរាយការណ៍អំពីបញ្ហាសុខភាពទាក់ទងនឹងផ្លូវដង្ហើម បានកើនឡើងយ៉ាងខ្លាំងនៅឯមន្ទីរពេទ្យកុមារ Cosme e Damia ក្នុងទីក្រុង Porto Velho នៅជិតព្រៃអាម៉ាហ្សូន។

    លោក Daniel Pires គ្រូពេទ្យកុមារនៅមន្ទីរពេទ្យនោះបាននិយាយថា ចំនួនករណីបានកើនឡើងពីការប៉ាន់ស្មានពី ១២០-១៣០ នៅដើមខែសីហា រហូតដល់ ២៨០ករណី នៅថ្ងៃទី២០ ខែសីហា។ គាត់បាននិយាយថា ជំងឺក្អក និងរលាកសួត ដែលទាក់ទងនឹងការប៉ះពាល់នឹងផ្សែងកំពុងក្លាយជាបញ្ហាទាំងពីរ។

    រហូតមកដល់ឆ្នាំនេះប្រទេសប្រេស៊ីលត្រូវបានគេកត់សម្គាល់ថា មានអគ្គិភ័យច្រើនជាង ៧២,៨៤៣ ។ ហើយបើយោងតាមមជ្ឈមណ្ឌលស្រាវជ្រាវអវកាសរបស់ប្រទេសប្រេស៊ីល INPE បានឱ្យដឹងថា តួលេខនេះបានកើនឡើង ៨៣% ធៀបនឹងឆ្នាំមុន៕

    អត្ថបទ៖ លីដា

    Share This Post: