ក្រុមហ៊ុនអាកាសចរណ៍មួយចំនួនហាមដាច់ខាតមិនឲ្យយកកុំព្យួទ័រ MacBook ឡើងលើយន្តហោះ ទោះស៊េរីណា ឆ្នាំណាក៏ដោយ
- August 29, 2019
បរទេស៖ រំលឹកកាលពីខែមិថុនាកន្លងមក ក្រុមហ៊ុន Apple បានប្រកាសប្រមូលយកកំព្យូទ័រយួរដៃ MacBook Pro ស៊េរីឆ្នាំ ២០១៥ ជាមួយអេក្រង់ Retina ទាំងអស់មកវិញ។ ពួកវាជាម៉ូដែល ដែលបានដាក់លក់តាំងតែពីចន្លោះខែកញ្ញា ឆ្នាំ២០១៥ និងខែកុម្ភៈ ឆ្នាំ២០១៧ ហើយក្រោយមកទើបតែត្រូវបានគេរកឃើញថា មានបញ្ហាថ្មដែលអាចបង្កហានិភ័យសុវត្ថិភាព និងបង្កជាអគ្គិភ័យផងដែរ។
ភ្លាមៗនោះក្រុមហ៊ុនអាកាសចរណ៍ត្រូវបានសមាគមន៍ព្រមានឲ្យអនុវត្តការហាមប្រាម វត្តមានកុំព្យូទ័រយួរដៃទាំងនោះនៅលើជើងហោះហើរទាំងឡាយរបស់ខ្លួន ដោយបារម្ភជាមួយនឹងថ្មដែលមានបញ្ហា។ ប៉ុន្តែមកដល់ពេលនេះក្រុមហ៊ុនអាកាសចរណ៍មួយចំនួន កំពុងនៅតែបន្តហាមឃាត់កុំព្យូទ័រយួរដៃរបស់ក្រុមហ៊ុន Apple បើទោះបីជាមិនអាចដឹងទេថា ថ្មរបស់វាមានបញ្ហា ឬអត់នោះ។
Virgin Australia ជាក្រុមហ៊ុនអាកាសចរណ៍មួយក្នុងចំណោមនោះ បានធ្វើការហាមឃាត់រាល់ប្រភេទ MacBook ទាំងអស់ ដោយមិនអនុញ្ញាតិឲ្យអ្នកដំណើរណា អាចយកវាដាក់ចូលក្នុងវ៉ាលីដែលបានពិនិត្យរួចនោះឡើយ។ ក្រុមហ៊ុនមិនខ្វល់ថាវាគ្មានថ្ម ឬមានរូបរាងថ្មី ឬទំហំអេក្រង់ ឬឆ្នាំផលិតនោះទេ គឺឲ្យតែប្រភេទ MacBook ទាំងអស់របស់ Apple នឹងត្រូវហាមឃាត់។ ពួកគេនឹងអនុញ្ញាឱ្យដាក់តាមខ្លួនក្នុងកាប៊ីនតែប៉ុណ្ណោះ ប៉ុន្តែត្រូវតែបិទវាចោលជាដាក់ខាត៕

អត្ថបទ៖ Lee
- Share This Post:






