តុលាការកំពូលរបស់កូរ៉េខាងត្បូង សម្រេចបើកសវនាការរឿងក្ដីអតីតប្រធានាធិបតីអ្នកស្រី Park Geun-hye សារជាថ្មី
តុលាការកំពូលរបស់ប្រទេសកូរ៉េខាងត្បូង នៅថ្ងៃព្រហស្បតិ៍ ទី២៩ ខែសីហានេះ បានទុកចោលការផ្តន្ទាទោសអតីតប្រធានាធិបតីអ្នកស្រី Park Geun-hye ក្នុងរឿងអាស្រូវដ៏សែនអាក្រក់ ដែលធ្វើឱ្យអ្នកស្រីត្រូវបានគេទម្លាក់ពីតំណែង និងបញ្ជាឱ្យបើកសវនាការរឿងក្ដីនេះសារជាថ្មីម្តងទៀត។
អ្នកស្រី Park Geun-hye ត្រូវបានផ្តន្ទាទោស កាលពីខែមេសា ឆ្នាំ២០១៨ ពីបទសូកប៉ាន់ និងរំលោភអំណាចការចោទប្រកាន់ និងត្រូវបានផ្តន្ទាទោសឱ្យជាប់ពន្ធនាគាររយៈពេល ២៤ឆ្នាំ រួមជាមួយនឹងការពិន័យជាប្រាក់ ១៨លានដុល្លារ ។ ប៉ុន្តែតុលាការកំពូលបានសម្រេចថា សាលក្រមដាច់ដោយឡែកគួរតែត្រូវធ្វើតាមច្បាប់សំណូក។
លោក Kim Myeong-su ប្រធានយុត្តិធម៌បានមានប្រសាសន៍ថា៖ “យើងបញ្ជូនរឿងក្តីនេះទៅតុលាការកំពូលទីក្រុងសេអ៊ូល”។ សាលក្រមដំបូងរបស់អ្នកស្រី Park មានរយៈពេល ១០ខែ ហើយអ្នកស្រីត្រូវបានគេឱ្យដឹងថា មានទំនាក់ទំនងធុរកិច្ច និងនយោបាយធំៗនៅក្នុងប្រទេសកូរ៉េខាងត្បូង ជាមួយមិត្តជិតស្និទ្ធរបស់គាត់ម្នាក់ទៀត គឺលោក Choi Soon-sil ដែលត្រូវបានចោទប្រកាន់ពីបទទទួលសំណូកពីអ្នកធ្វើជំនួញធំៗជាថ្នូរនឹងការអនុគ្រោះ។
អ្នកស្រី Park Geun-hye បច្ចុប្បន្នមានអាយុ ៦៧ឆ្នាំ គាត់ត្រូវបានផ្តន្ទាទោសក្នុងរឿងទទួល ឬទាមទារប្រាក់ជាង ២០លានដុល្លារ ពីក្រុមហ៊ុនសហគ្រាស, ចែករំលែកឯកសាររដ្ឋសម្ងាត់, ដាក់សិល្បករដែលរិះគន់គោលនយោបាយរបស់គាត់ “ក្នុងបញ្ជីខ្មៅ” និងបណ្តេញមន្ត្រីដែលប្រឆាំងនឹងខ្លួនឱ្យចេញពីតំណែង៕



អត្ថបទ៖ លីដា