ព័ត៌មានជាតិ
ក្រុមគ្រូពេទ្យស្ម័គ្រចិត្តចិនចំនួន១០រូប នឹងមកពិនិត្យព្យាបាល និងវះកាត់ភ្នែកឡើងបាយ ជូនប្រជាពលរដ្ឋក្រីក្រខេត្តសៀមរាបចំនួន១០០នាក់
BY Khmernote Media
August 29, 2019
ខេត្តសៀមរាប៖ ថ្មីៗនេះរដ្ឋបាលខេត្តសៀមរាប បានប្រកាសពីការពិនិត្យ ព្យាបាល និងវះកាត់ភ្នែកឡើងបាយជូនប្រជាពលរដ្ឋក្រីក្រខេត្តសៀមរាបដោយឥតគិតថ្លៃ ។ ដោយមានក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ចំនួន១០រូប ដឹកនាំដោយលោកស្រី Zhou Hong មកពីសមាគមប្រជាជនចិន ខេត្តយូណាន ដើម្បីមិត្តភាពជាមួយបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន នឹងអញ្ជើញមកពិនិត្យ ព្យាបាល និងវះកាត់ភ្នែកឡើងបាយ ជូនដល់ប្រជាពលរដ្ឋក្រីក្រក្នុងខេត្តសៀមរាប ចំនួន១០០នាក់ ចាប់ពីថ្ងៃទី០៧ ដល់ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៩ នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប៕

