ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    កូនៗរបស់ជនជាតិអាមេរិកដែលកើតនៅក្រៅទឹកដី នឹងមិនអាចទទួលបានសញ្ជាតិដោយស្វ័យប្រវត្តិទៀតទេ

    BY autoadmin August 29, 2019
    កូនៗរបស់ជនជាតិអាមេរិកដែលកើតនៅក្រៅទឹកដី នឹងមិនអាចទទួលបានសញ្ជាតិដោយស្វ័យប្រវត្តិទៀតទេ

    រដ្ឋបាលលោក ដូណាល់ ត្រាំ បាននិយាយថា កូនៗរបស់កងទ័ព ឬបុគ្គលិករដ្ឋាភិបាលដែលកើតនៅបរទេស នឹងលែងត្រូវបានគេចាត់ទុកថា ជាពលរដ្ឋអាមេរិកដោយស្វ័យប្រវត្តិទៀតហើយ។ ការផ្លាស់ប្តូរត្រូវបានប្រកាសនៅថ្ងៃនេះ យោងទៅតាមការជូនដំណឹងអំពីគោលនយោបាយ ដែលចេញផ្សាយដោយសេវាកម្មអន្តោប្រវេសន៍ និងសញ្ជាតិអាមេរិក (USCIS) ។

    កាលពីដើមឡើយកុមារកើតពីពលរដ្ឋអាមេរិកនៅបរទេស ត្រូវបានផ្តល់សិទ្ធិជាពលរដ្ឋដោយស្វ័យប្រវត្តិ ដោយសារតែពួកគេត្រូវបានគេចាត់ទុកថា “រស់នៅក្នុងសហរដ្ឋអាមេរិក” ក្រោមច្បាប់អន្តោប្រវេសន៍ និងសញ្ជាតិ។ ទោះជាយ៉ាងណាក៏ដោយគោលនយោបាយបានផ្លាស់ប្តូរ ដូច្នេះសូម្បីតែអ្នកដែលកើតនៅក្នុងមន្ទីរពេទ្យយោធាសហរដ្ឋអាមេរិក និងមធ្យោបាយការទូតផ្សេងៗ នឹងលែងត្រូវបានគេចាត់ទុកថាជាអ្នករស់នៅក្នុងសហរដ្ឋអាមេរិកទៀតហើយ។

    ការផ្លាស់ប្តូរបានពន្យល់ថា ពួកគេនឹងមិនចាត់ទុកកុមារដែលរស់នៅបរទេសជាមួយឪពុកម្តាយរបស់ពួកគេ ឱ្យរស់នៅក្នុងសហរដ្ឋអាមេរិកដែរទេ បើទោះបីជាឪពុកម្តាយរបស់ពួកគេជាបុគ្គលិករដ្ឋាភិបាលអាមេរិក ឬសមាជិកសេវាកម្មអាមេរិកដែលកំពុងធ្វើការនៅក្រៅសហរដ្ឋអាមេរិកក៏ដោយ ហើយជាលទ្ធផលកុមារទាំងនេះនឹងមិនត្រូវបានគេចាត់ទុកថា ទទួលបានសញ្ជាតិដោយស្វ័យប្រវត្តិទៀតទេ៕

    អត្ថបទ៖ លីដា

    Share This Post: