សកម្មជនហុងកុងសំខាន់ចំនួន ៣រូប ត្រូវបានគេចាប់ខ្លួន ចំពេលក្រុមបាតុករគ្រោងនឹងធ្វើការដង្ហែក្បួន និងប្រមូលផ្តុំគ្នាជាថ្មីនៅចុងសប្ដាហ៍នេះ
សកម្មជនហុងកុងមួយចំនួនរួមមានលោក Joshua Wong, លោក Andy Chan និងនាង Agnes Chow ត្រូវបានចាប់ខ្លួន នៅថ្ងៃសុក្រ ទី៣០ ខែសីហា ចំពេលដែលពួកបាតុករកំពុងគ្រោងនឹងធ្វើការដង្ហែក្បួន និងប្រមូលផ្តុំគ្នាជាថ្មីនៅថ្ងៃសៅរ៍នេះ។ ការចាប់ខ្លួននេះត្រូវបានគេគិតថា ជាការវាយប្រហារទៅលើសកម្មជន និងអ្នករៀបចំបាតុកម្មទ្រង់ទ្រាយធំ ដោយក្រុមមនុស្សមិនស្គាល់មុខ។
លោក Joshua Wong ដែលជាស្ថាបនិក និងជាអគ្គលេខាធិការ Demosisto ដែលជាក្រុមតស៊ូមតិការពារខ្លួនឯងរបស់ហុងកុង ត្រូវបានចាប់ខ្លួននៅម៉ោងប្រហែល ៧ និង ៣០នាទីព្រឹក ខណៈពេលគាត់ធ្វើដំណើរទៅកាន់ស្ថានីយ South Horizons នៅពេលដែលគាត់ត្រូវបានគេរុញចូលទៅក្នុងរយន្តឯកជនមួយនៅតាមផ្លូវ។ លោកក៏ទើបតែចេញពីពន្ធនាគារកាលពីខែមិថុនានេះផងដែរ ទាក់ទងនឹងការធ្វើបាតុកម្មនេះ។
សមាជិកម្នាក់ទៀតគឺនាង Agnes Chow ត្រូវបានចាប់ខ្លួននៅផ្ទះរបស់នាង ហើយនឹងត្រូវបញ្ជូនទៅប៉ុស្តិ៍នគរបាល Wan Chai របស់ហុងកុង។ ចំណែកលោក Andy Chan មេដឹកនាំគណបក្សប្រឆាំងហុងកុង ត្រូវបានគេចាប់ខ្លួននៅយប់ថ្ងៃព្រហស្បតិ៍នេះ ខណៈដែលគាត់ព្យាយាមឡើងយន្តហោះទៅកាន់ប្រទេសជប៉ុន៕





អត្ថបទ៖ លីដា