ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ហេតុការណ៍ពិតគឺ បុគ្គលិកចាក់សម្លាប់អ្នកគ្រប់គ្រងហាងមួយ នៅទីក្រុងចាកាតា ប្រទេសឥណ្ឌូនេស៊ី ដោយសារខឹងគំរាមបញ្ឈប់ការងារ

    BY Khmernote Media August 30, 2019
    ហេតុការណ៍ពិតគឺ បុគ្គលិកចាក់សម្លាប់អ្នកគ្រប់គ្រងហាងមួយ នៅទីក្រុងចាកាតា ប្រទេសឥណ្ឌូនេស៊ី ដោយសារខឹងគំរាមបញ្ឈប់ការងារ

    កាលពីប៉ុន្មានថ្ងៃមុន មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅក្នុងបណ្តាញសង្គម ទាក់ទងនឹងការបង្ហោះលើកឡើងពីករណីបាញ់សម្លាប់មនុស្សនៅផ្សារទំនើប AEON 2។ ជុំវិញបញ្ហានេះ អធិការនគរបាលខណ្ឌសែនសុខ បានបញ្ជាក់ថា មិនមានករណីបែបនេះកើតឡើងនៅក្នុងផ្សារទំនើប AEON 2 ឡើយ ហើយលោកបញ្ជាក់ទៀតថា ការបង្ហោះនោះជាការបំប៉ោងសភាពការណ៍។ ថ្ងៃនេះអង្គភាពខ្មែរណូតនឹងបង្ហាញពីហេតុការណ៍ពិតប្រាកដទាក់ទងនឹងរូបភាព ដែលត្រូវបានចែកចាយ ហើយប្រឌិដ្ឋថាជាករណីឃាតកម្មនៅផ្សារទំនើប AEON 2។ ខាងក្រោមនេះគឺជាហេតុការណ៍ពិតប្រាកដ៖

    ប្រធានគ្រប់គ្រងភោជនីយដ្ឋានម្នាក់ត្រូវបានបុគ្គលិកក្រោមបង្គាប់ខ្លួនយកកាំបិតចាក់កស្ទើរតែស្លាប់ ក្រោយគាត់បានគំរាមបញ្ឈប់បុគ្គលិករូបនោះពីការងារ។ ហេតុការណ៍នេះបានកើតឡើងនៅក្នុងភោជនីយដ្ឋានមួយកន្លែងលើផ្សារទំនើបក្នុងទីក្រុងចាកាតា ប្រទេសឥណ្ឌូនេស៊ី។ ស្រ្តីជាជនរងគ្រោះមានឈ្មោះថា Asela Rumapea អាយុ ៣៦ ឆ្នាំ​មានតួនាទីជាប្រធានគ្រប់គ្រងភោជនីយដ្ឋានដែលមានចរិតកាច និងមានសំដីអាក្រក់ជាប្រចាំផងដែរ។ បុគ្គលិកដែលជាជនបង្កហេតុមានឈ្មោះថា Dawamul Hidayat អាយុ ២២ ឆ្នាំ និងទើបតែចូលធ្វើការក្នុងភោជនីយដ្ឋានខាងលើកាលពីពេលថ្មីៗនេះ។

    មុនពេលកើតហេតុភាគីទាំងពីរបានប្រកែកគ្នាយ៉ាងខ្លាំងជុំវិញបញ្ហាការងារមួយចំនួន ហើយខណៈនោះស្ត្រីជាប្រធានគ្រប់គ្រងហាងបានគំរាមថា គាត់នឹងបណ្តេញចោលចំពោះបុគ្គលិកណាដែលហ៊ានតមាត់ជាមួយគាត់។ ពាក្យសំដីនេះបានធ្វើឲ្យលោក Dawamul Hidayat​ ខឹងជាខ្លាំង និងបានស្ទុះទៅទាញយកកាំបិតមកចាក់កចៅហ្វាយខ្លួនជាច្រើនដង។ ភ្លាមនោះស្រ្តីរងគ្រោះបានរត់ចេញក្រៅដើម្បីឲ្យគេជួយ ទើបបង្កឲ្យមានភាពភ្ញាក់ផ្អើល និងមានឈាមប្រឡាក់ពេញមុខភោជនីយដ្ឋានផងដែរ។ ក្រោយកើតហេតុស្រ្តីរងគ្រោះត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដោយមានស្ថានភាពរបួសធ្ងន់ធ្ងរតែមិនដល់ស្លាប់នោះទេ ខណៈជនបង្កហេតុត្រូវបានប៉ូលិសចាប់ខ្លួន៕

    អត្ថបទ៖ ភក្តី

    Share This Post:
    MPO4D jitutoto mpo4d Mpoplay