ខ្យល់ព្យុះថ្មីមួយ ធ្វើឲ្យកម្ពុជាយើងមានភ្លៀងធ្លាក់ច្រើន និងទឹកទន្លេហក់ឡើងខ្លាំង ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី០៣ ខែកញ្ញា
យោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ព្យុះទី១២ ឈ្មោះ ប៉ូឌុល នឹងមានឥទ្ធិពលមកលើព្រះរាជាណាចក្រកម្ពុជា ដែលបង្កឲ្យអាកាសធាតុប្រែប្រួលចាប់ពីថ្ងៃទី៣០ ខែសីហា ដល់ថ្ងៃទី០៣ ខែកញ្ញា មានស្ថានភាពដូចខាងក្រោម៖
+ បណ្តាខេត្តនៅតំបន់ឆ្នេរ នឹងមានភ្លៀងធ្លាក់ច្រើនជាបន្តបន្ទាប់។ នៅលើលំហសមុទ្រផ្ទៃមេឃមានសភាពអាប់អួ មានភ្លៀង និងខ្យល់បក់បោកខ្លាំង រលកសមុទ្រមានកម្ពស់ខ្ពស់ៗ។
+ តំបន់ជួរភ្នំ តំបន់ខ្ពង់រាប និងបណ្តាខេត្តស្ថិតនៅតាមបណ្តោយព្រំដែនកម្ពុជា-វៀតណាមមានភ្លៀងធ្លាក់ពីបង្គួរទៅច្រើន។
+ រាជធានី និងបណ្តាខេត្តមួយចំនួនទៀត មានភ្លៀងធ្លាក់ពីមធ្យមទៅបង្គួរ
ឥទ្ធិពលព្យុះនេះផងដែរ នឹងធ្វើឲ្យទឹកទន្លេហក់ឡើងជាថ្មីម្តងទៀតដូចខាងក្រោម៖
+ ស្ថានីយជលសាស្ត្រខេត្តស្ទឹងត្រែង៖ ទឹកអាចកើនឡើងដល់កម្ពស់ ១០,៥០ម (កម្ពស់ប្រកាសឲ្យប្រុងប្រយ័ត្ន ១០,៧០ម)
+ ស្ថានីយជលសាស្ត្រខេត្តក្រចេះ៖ ទឹកអាចកើនឡើងដល់កម្ពស់ ២១,០០ម (កម្ពស់ប្រកាសឲ្យប្រុងប្រយ័ត្ន ២២,០០ម)
+ ស្ថានីយជលសាស្ត្រខេត្តកំពង់ចាម៖ ទឹកអាចកើនឡើងដល់កម្ពស់ ១៣,៥០ម (កម្ពស់ប្រកាសឲ្យប្រុងប្រយ័ត្ន ១៥,២០ម)
+ ស្ថានីយជលសាស្ត្រ បាសាក់ ចតុមុ នៅរាជធានីភ្នំពេញ៖ ទឹកអាចកើនឡើងដល់កម្ពស់ ៨,០០ម (កម្ពស់ប្រកាសឲ្យប្រុងប្រយ័ត្ន ១០,៥០ម)

អត្ថបទ៖ សេម