ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ឃាត់ខ្លួនជនសង្ស័យបានម្នាក់ហើយ ក្នុងចំណោមក្រុមក្មេងស្ទាវដេញវាយគ្នាផ្អើល តំបន់ទឹកធ្លាក់ថ្មក្រាល ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង

    BY Khmernote Media August 30, 2019
    ឃាត់ខ្លួនជនសង្ស័យបានម្នាក់ហើយ ក្នុងចំណោមក្រុមក្មេងស្ទាវដេញវាយគ្នាផ្អើល តំបន់ទឹកធ្លាក់ថ្មក្រាល ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង

    កំពង់ឆ្នាំង៖ ក្រោយករណីបង្កហឹង្សាជម្លោះរវាងបក្ខពួកក្រុមក្មេងទំនេីង២ក្រុម កាលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង ១៦និង៣០នាទីកន្លងទៅ ស្ថិតនៅភូមិកោះខ្ទុម ឃុំជៀប​ ស្រុកទឹកផុស​ ខេត្តកំពង់ឆ្នាំង​ សមត្ថកិច្ចនគរបាលជំនាញ​នៃ​ស្នងការ​ដ្ឋានខេត្តកំពង់ឆ្នាំង​ និងកម្លាំងនគរបាលនៃអធិការ​ដ្ឋានស្រុកទឹកផុស​ បានសហការជាមួយនឹងកម្លាំងកងរាជ​អា​វុធហត្ថខេត្តកំពង់ឆ្នាំង បានធ្វេីការស្រាវជ្រាវ​តាមវែកមុខជនដៃដល់។

    ដោយក្នុងនោះកម្លាំងកងរាជអាវុធហត្ថខេត្តចាប់​បានមុខសញ្ញាជនបង្កបានម្នាក់​ឈ្មោះ វី នៅព្រឹកថ្ងៃទី៣០​ ខែសីហា​ ឆ្នាំ២០១៩នេះ​ ស្ថិតនៅភូមិក្រោយវត្ត ឃុំខ្លុងពពក ស្រុកទឹកផុស​ ឥឡូវនេះសមត្ថកិច្ចកំពុងធ្វេីការស្រាវជ្រាវតាមចាប់ខ្លួនបក្ខពួកបន្តទៀត៕

    ប្រភព​៖ ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង

    Share This Post:
    MPO4D jitutoto mpo4d Mpoplay