ទិញ iPhone ថ្មីភ្លាម ត្រូវធ្វើរឿងទាំង12 នេះភ្លែតទើបល្អ!
- March 29, 2018
នៅពេលដែលអ្នកទិញ iPhone ថ្មីភ្លាម និងជាពិសេសគឺទិញថ្មី មិនមែនមួយទឹក នោះមានរឿងច្រើនណាស់ដែលអ្នកត្រូវធ្វើ។ ប៉ុន្ដែ ដើម្បីកុំឲ្យស្មុកស្មាញ ជាជំហានដំបូងអ្នកគួរតែធ្វើរឿងទាំង12 ចំណុចនេះទៅបានហើយ ដើម្បីប្រាកដថាការប្រើប្រាស់របស់អ្នកនឹងទទួលបានលទ្ធផលល្អ។
1/ បង្កើត Apple ID
ប្រសិនបើអ្នកចង់ប្រើប្រាស់ iTunes store រឺ App Store នោះអ្នកត្រូវបង្កើត Apple ID ជាមុនសិន។ ទាក់ទងទៅនឹងការបង្កើតនេះ គឺពិតជាសំខាន់ខ្លាំងណាស់ ព្រោះក្នុងកម្មវិធីទាំងពីរនេះមានភ្ជាប់មកជាមួយនឹងកម្មវិធី និងហ្គេមរាប់លាន ដែលល្អៗ និងមានប្រយោជន៍សម្រាប់អ្នក។

2/ តម្លើងកម្មវិធី iTunes
និយាយចំពោះ iPhone កម្មវិធី iTunes មិនមែនត្រូវបានប្រើប្រាស់ដើម្បីតែរក្សាទុក រឺចាក់ចម្រៀងនោះទេ ពោលគឺកម្មវិធីនេះមានសមត្ថភាពអាចឲ្យអ្នកបន្ថែម រឺលុបចោលចម្រៀង វីដេអូ រូបភាព កម្មវិធី និងអ្វីៗជាច្រើនផ្សេងទៀតពីក្នុង iPhone។

3/ Activate មុននឹងប្រើប្រាស់
សម្រាប់ចំណុចនេះ គឺមិនចាំបាច់និយាយក៏បានដែរ ប៉ុន្ដែពេលទិញ iPhone ថ្មីមកភ្លាម រឿងដំបូងដែលអ្នកត្រូវធ្វើគឺ Activate។ បន្ទាប់ពី Activate ហើយអ្នកនឹងអាចធ្វើអ្វីៗបានគ្រប់យ៉ាងដែលអ្នកចង់នៅលើ iPhone។ ទាក់ទងទៅនឹងការ Activate គឺបានន័យថា ជាការចាប់ផ្ដើមប្រើប្រាស់ដំបូងដែលអ្នកតម្រូវឲ្យជ្រើសរើសការកំណត់ដំបូងលើមុខងារមួយចំនួនដូចជា FaceTimes, Find My iPhone, iMessage និងអ្វីៗមួយចំនួនទៀត។

4/ Set up និង Sync iPhone អ្នក
ពេលអ្នកបង្កើត Apple ID និងតម្លើង iTunes រួចរាល់ហើយ នោះវាក៏ជាពេលដែលអ្នកត្រូវដោត iPhone អ្នកចូលទៅក្នុងកុំព្យូទ័រ។ បន្ទាប់ពីភ្ជាប់គ្នារវាង iTunes និងកុំព្យូទ័រហើយ នោះ Sync នឹងចាប់ផ្ដើម ហើយរាល់ទិន្នន័យរបស់អ្នកនឹងត្រូវបានរក្សាទុក។

5/ កំណត់លើមុខងារ iCloud
ការប្រើប្រាស់ iPhone នឹងកាន់តែប្រសើរឡើងប្រសិនបើអ្នកមាន iCloud ជាពិសេសគឺពេលដែលអ្នកមានឧបករណ៍ប្រើប្រាស់ច្រើន ពោលគឺ iCloud នឹងរក្សាទុករាល់ទិន្នន័យរបស់អ្នកដូចជា បទចម្រៀង កម្មវិធី រឺវីដេអូផ្សេងទៀតក្នុងកម្មវិធី ដែលអនុញ្ញាតឲ្យអ្នកប្រើនៅលើឧបករណ៍ណាមួយក៏បាន។

6/ តម្លើងកម្មវិធី Find My iPhone
Find My iPhone គឺជាមុខងារមួយរបស់កម្មវិធី iCloud ដែលមានភ្ជាប់មកជាមួយនឹង GPS ស្រាប់ដំណើរការលើកម្មវិធីផែនទី។ សម្រាប់មុខងារនេះគឺល្អបំផុតប្រសិនបើអ្នក iPhone អ្នកបាត់ រឺត្រូវគេលួច ព្រោះវានឹងជួយនាំផ្លូវអ្នកទៅរក iPhone នោះមកវិញ។

7/ តម្លើងមុខងារស្កេនស្នាមក្រយ៉ៅដៃ
តាំងពីជំនាន់ iPhone 5s មក ក្រុមហ៊ុន Apple បានភ្ជាប់បច្ចេកវិទ្យាស្កេនស្នាមក្រយ៉ៅដៃនៅក្នុងប៊ូតុង Home ដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់ស្កេនដើម្បីដោះសោរ។ ដូចនេះ ប្រសិនបើអ្នកទិញ iPhone ជំនាន់ក្រោយៗ ត្រូវតែតម្លើងមុខងារនេះដើម្បីងាយស្រួលក្នុងការប្រើប្រាស់ និងការពារសុវត្ថិភាពផងដែរ។

8/ តម្លើងមុខងារ Apple Pay
ប្រសិនបើអ្នកទិញ iPhone 6 រឺស៊េរីលើនេះ នោះអ្នកត្រូវឆែកមើលកម្មវិធី Apple Pay ដែលជាកម្មវិធីបង់ប្រាក់មួយរបស់ក្រុមហ៊ុន ហើយងាយស្រួលបំផុតក្នុងការប្រើប្រាស់។ ដូចនេះ ប្រសិនបើអ្នកចូលចិត្តទិញឥវ៉ាន់ នោះគួរតែតម្លើងមុខងារនេះ។

9/ តម្លើងមុខងារ Medical ID
នេះគឺជាកម្មវិធីការពារសុខភាពដែលមានតាំងពីជំនាន់ iOS 8 មកម្លេះ។ ទាក់ទងទៅនឹងកម្មវិធីនេះ គឺងាយស្រួលប្រើបំផុត និងជួយអ្នកបានច្រើន ដូចនេះអ្នកគួរតម្លើងមុខងារ Medical ID នេះឡើងដើម្បីប្រើប្រាស់។
10/ សិក្សារាល់កម្មវិធីដែលមានស្រាប់
មិនថា iPhone រឺស្មាតហ្វូនណាទេ គឺមានភ្ជាប់មកជាមួយនឹងកម្មវិធីជាច្រើនស្រាប់ដែលតម្រូវឲ្យអ្នកសិក្សាពីគុណប្រយោជន៍របស់វា។ សម្រាប់ iPhone រាល់កម្មវិធីដែលមានប្រយោជន៍ទាំងឡាយគឺមានដូចជា Browser, Email, Photos, Music, Calling និងអ្វីៗជាច្រើនផ្សេងទៀត។

11/ ទាញយកកម្មវិធីថ្មីៗពី App Store
បន្ទាប់ពីស្គាល់កម្មវិធីដែលមានស្រាប់អស់ហើយ អ្នកគួរស្វែងរកកម្មវិធីផ្សេងបន្ថែមទៀតដែលអ្នកគិតថាមានប្រយោជន៍ក្នុង App Store។ iPhone គឺជាស្មាតហ្វូនកំពូលមួយ ដូចនេះវាមិនមែនប្រើប្រាស់សម្រាប់តែហៅចេញ ចូលនោះទេ ពោលគឺមានអ្វីៗជាច្រើនទៀតដែលវាអាចធ្វើបាន។

12/ សិក្សាបន្ថែមពីកម្មវិធីពិសេសៗផ្សេងទៀត
មកដល់ចំណុចនេះ អ្នកគឺជាអ្នកជំនាញប្រើ iPhone ម្នាក់ហើយ។ ដើម្បីឆ្លងឲ្យផុតពីដំណាក់កាលដំបូង អ្នកគួរសិក្សាបន្ថែមលើមុខងារជាច្រើនផ្សេងទៀតដែលបង្កប់នៅជ្រៅដូចជា Personal Hotspot, Do Not Disturb ជាដើម។

Fu
ប្រភព៖ lifewire
- Share This Post:






