ព័ត៌មានជាតិ
ធ្លាក់ដែកពីដងយោងត្រូវក្បាលបុរសជនជាតិចិនម្នាក់ បណ្តាលឲ្យរបួសធ្ងន់ នៅខេត្តព្រះសីហនុ
BY Khmernote Media
August 30, 2019
ក្រុងព្រះសីហនុ-សមត្ថកិច្ចមូលដ្ឋានប្រាប់ថា បុរសកម្មករសំណង់ជនជាតិចិនមួយរូប បានរងរបួសធ្ងន់ធ្ងរ ដោយសារដែកធ្លាក់ពីដងយោងមកត្រូវក្បាល ក្នុងការដ្ឋានសំណង់របស់ជនជាតិចិនមួយកន្លែងនៅក្នុងភូមិ៤សង្កាត់ លេខ៤ក្រុងព្រះសីហនុ នាល្ងាចថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩នេះ។ ក្រោយកើតហេតុជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។ ភ្លាមៗសមត្ថកិច្ចនៅមិនទាន់ស្គាល់ឈ្មោះរបស់ជនរងគ្រោះនៅឡើយ និងកំពុងបន្តការដោះស្រាយតាមនិតិវិធី៕

ប្រភព៖ លោក Huy Bunleng


