ក្រុមហ៊ុន Huawei កំពុងសម្ងំផលិតកាសឥតខ្សែថ្មី ដែលមានរូបរាងស្រដៀងគ្នាទៅនឹង AirPods
- March 29, 2018
ជាការពិតណាស់ ក្នុងសម័យនេះ ការកូពីគ្នាទៅវិញទៅមក តែងកើតមានលើក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្ស និងជាពិសេសគឺវិស័យស្មាតហ្វូនតែម្ដង។ ដោយឡែក សម្រាប់ក្រុមហ៊ុន Huawei ក៏មិនខុសគ្នាដែរ បន្ទាប់ពីប្រកាសចេញលក់កំពូលស្មាតហ្វូន P20 របស់ខ្លួន ឥឡូវក្រុមហ៊ុននេះចង់បង្កើតផលិតផលកាសឥតខ្សែថ្មីមួយទៀត ដែលមានរូបរាងស្រដៀងគ្នាទៅនឹង AirPods របស់ ក្រុមហ៊ុន Apple ជាមួយនឹងឈ្មោះថា Huawei FreeBuds។

វាអាចជារឿងដ៏ភ្ញាក់ផ្អើលមួយដែលក្រុមហ៊ុនផលិតស្មាតហ្វូនលំដាប់លេខ3 លើពិភពលោក កំពុងឈានជើងចូលក្នុងការប្រគួតប្រជែងផលិតផលកាសឥតខ្សែដ៏អស្ចារ្យបែបនេះ។ ទោះជាយ៉ាងណា AirPods របស់ក្រុមហ៊ុន Apple គឺជាប្រភេទកាសធម្មតា ចំណែកឯ FreeBuds របស់ក្រុមហ៊ុន Huawei វិញគឺជាប្រភេទកាសឆ្នុក។
គួរបញ្ជាក់ផងដែរថា ផលិតផលកាសនេះត្រូវបានដាក់តាំងបង្ហាញក្នុងព្រឹត្តិការណ៍របស់ P20 ដែលធ្វើឡើងក្នុងទីក្រុង Paris ហើយ ប៉ុន្ដែក្រុមហ៊ុន Huawei មិនអនុញ្ញាតឲ្យធ្វើតេស្តឡើយ។ ប៉ុន្ដែ បើយើងមើលតាមរូបរាង នោះយើងអាចសន្មត់បានថា FreeBuds គឺងាយស្រួលក្នុងការពាក់ និងធានាបានមិនជ្រុះឡើយ។
សម្រាប់តំបន់អ៊ឺរ៉ុប ក្រុមហ៊ុន Huawei បានកំណត់តម្លៃឲ្យកាសនេះគឺ €159 ធូរថ្លៃជាង AirPods របស់ក្រុមហ៊ុន Apple ដែលមានតម្លៃ €179។
ប្រភព៖ theverge
- Share This Post:








