បច្ចេកវិទ្យា

Samsung Galaxy Fold អាចនឹងចេញលក់នៅដើមខែកញ្ញានេះ នៅឯប្រទេសកូរ៉េខាងត្បូង

BY
autoadmin
August 31, 2019

បន្ទាប់ពីមានបញ្ហាមិនចេះឈប់ឈរ ក្នុងរយៈពេលពីរបីខែកន្លងមកនេះ Samsung Galaxy Fold ហាក់ដូចជាត្រូវបានកំណត់ពេលវេលា សម្រាប់ការដាក់លក់ជាផ្លូវការនៅខែក្រោយនេះ។ កាលពីពេលថ្មីៗនេះ Samsung ធ្លាប់បានបង្ហាញថា ខ្លួនគ្រោងនឹងបង្ហាញឧបករណ៍នេះនៅខែកញ្ញា។ ហើយរបាយការណ៍ថ្មីមួយចេញពីប្រទេសកូរ៉េខាងត្បូងបានបង្ហាញថា វាអាចនឹងបង្ហាញខ្លួនឱ្យបានលឿនបំផុត គឺនៅចុងសប្ដាហ៍ក្រោយនេះផ្ទាល់តែម្ដង។

យោងតាមប្រភពដកស្រង់សម្តីដោយទីភ្នាក់ងារថ្មីយ៉ុនហាប់បានឱ្យដឹងថា ឧបករណ៍ដែលអាចបត់បាននេះអាចនឹងបង្ហាញខ្លួននៅក្នុងប្រទេសកូរ៉ខាងត្បូងនៅថ្ងៃទី៦ ខែកញ្ញា។ របាយការណ៍បានបន្ថែមទៀតថា ដំបូងឡើយក្រុមហ៊ុន Samsung បានកំណត់គោលដៅដាក់ឱ្យដំណើរការនៅចុងខែកញ្ញា ប៉ុន្តែក្រោយមកក៏ចង់បញ្ចេញវានៅដើមខែតែម្ដង។

អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះគឺថ្ងៃទី៦ ខែកញ្ញា ក៏ជាពេលដែលព្រឹត្តិការណ៍ IFA 2019 ចាប់ផ្តើមនៅទីក្រុងប៊ែកឡាំង ដូច្នេះវាគួរឱ្យចាប់អារម្មណ៍ណាស់ ដែលបានឃើញឧបករណ៍នេះនឹងត្រូវបានដាក់បង្ហាញជាផ្លូវការនៅក្នុងព្រឹត្តិការណ៍នោះ ឬប្រសិនបើក្រុមហ៊ុននឹងត្រូវធ្វើនៅក្រៅព្រឹត្តិការណ៍។

អត្ថបទ៖ លីដា

Share This Post: