លេចធ្លាយរូបរាងរបស់ OnePlus 7T Pro ហើយមានទាំងម៉ូដែល McLaren Edition ទៀត
- August 31, 2019
យោងតាមការចុះផ្សាយដោយ Android Authority នៅថ្ងៃសៅរ៍ ទី៣១ ខែសីហានេះ អំពីការលេចធ្លាយរូបរាងរបស់ OnePlus 7T Pro ដោយ The 91Mobiles និងប្រភពមួយទៀតគឺ OnLeaks ផងហើយជឿជាក់ច្បាស់លាស់ថា នឹងមិនមានអ្វីប្រែប្រួលឡើយនៅពេលដែលការប្រកាសជាផ្លូវការ។
ការបែកធ្លាយនេះបានបញ្ជាក់យ៉ាងច្បាស់ថាម៉ូដែល OnePlus 7T Pro នឹងមិនមានអ្វីខុសប្លែកខ្លាំងអំពីម៉ូដែលចាស់ OnePlus 7 Pro ឡើយហើយអះអាងទៀតថា ភាពខុសគ្នាសំខាន់បំផុតនោះគឺបច្ចេកវិទ្យាខាងក្នុងទៅវិញនោះទេ។
តាមរូបភាព ដែលបានឃើញក៏បង្ហាញដែរថា ពណ៌របស់ម៉ូដែលថ្មី និងចាស់គឺមានពណ៌ខៀវដូចគ្នាផងដែរ ប៉ុន្តែយោងតាម The 91Mobiles បានបន្ថែមដែរថា ពណ៌ខៀវនេះមានភាពខុសគ្នាបន្តិចត្រង់ថាម៉ូដេលថ្មីមានពណ៌ខៀវរាងស្រអាប់បន្តិច។
មិនត្រឹមតែប៉ុណ្ណោះប្រសិនបើយើងក្រឡេកមើលទៅកាម៉េរាថតរូបស៊ែលហ្វីវិញគឺស្ថិតនៅត្រង់ទីតាំងដដែល និងទំហំដដែលផងដែរ ខណៈដែលកាម៉េរា៣គ្រាប់ផ្សេងទៀតក៏មិនមានអ្វីដែលខុសពីម៉ូដែលចាស់នោះដែរ។
ចំណែកឯម៉ូដែល OnePlus 7T Pro McLaren Edition ក៏មិនសូវខុសគ្ននាច្រើនពីម៉ូដែលចាស់ដែរ ដោយមានខ្នងក្រោយបែបឆ្នូតកាបូន និងរំលេចដោយពណ៌ទឹកក្រូចនៅគែមខាងក្រោមដូចគ្នា។ ម៉ូដែល MaLaren Edition នៅលើ OnePlus 6T មាន RAM ធំជាងមុន និងមានឆ្នាំងសាកលឿនជាងមុន ហើយសម្រាប់ម៉ូដែល McLaren Edition នៅលើ 7T Pro ក៏ដូចគ្នាដែរ ដោយមាន RAM ធំជាងមុន មានបន្ទះឈីបខ្លាំងជាងមុនលោតដល់ Snapdragon 855 Plus និងអាចមានថ្មធំជាងមុន និងឆ្នាំងសាកលឿនជាងមុនផងដែរ ព្រមទាំងអាចមានអង្គផ្ទុកទិន្នន័យធំជាងមុនផងដែរ៕
អត្ថបទ៖ Lee
- Share This Post:









