មិននឹកស្មានថា ហាត់ប្រាណត្រឹមតែ៤នាទីនៅផ្ទះជារៀងរាល់ថ្ងៃ បុរសជនជាតិជប៉ុនរូបនេះ បាត់អស់ខ្លាញ់ក្បាលពោះ ប្រែក្លាយរូបរាងមានសាច់ដុំដល់ទៅ៨កង់
ជប៉ុន ៖ ជារឿងមួយគួរឲ្យភ្ញាក់ផ្អើលដោយបុរសជនជាតិជប៉ុនមួយរូបដែលធ្លាប់មានរូបរាងធាត់ក្បាលពោះសុទ្ធតែខ្លាញ់ ពេលនេះបែរជាបាត់អស់ខ្លាញ់ក្បាលពោះមានរូបរាងសាច់ដុំដល់ទៅ៨កង់ ដោយបុរសរូបនេះបានបង្ហាញពីរបៀបហាត់ប្រាណរយៈពេល៤នាទី ដោយលោកបានហាត់ជារៀងរាល់ថ្ងៃនៅឯគេហដ្ឋានដោយមិនចាំបាច់ចេញទៅហាត់នៅក្លឹបហាត់ប្រាណ។
លោក Hiragi បានចាប់ផ្តើមហាត់ប្រាណប្រភេទនេះចាប់ពីខែមីនា ឆ្នាំ២០១៩ រហូតដល់ខែសីហា ឆ្នាំ២០១៩ រយៈពេល៥ខែដែលលោកហាត់ប្រាណនៅផ្ទះនេះធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើលដោយលោកបានបង្ហាញរូបភាព២សន្លឹកដែលខុសគ្នាដូចមេឃនិងដី ដោយមិនមែនជារូបភាពកាត់ត។ យោងតាមសារព័ត៌មានជប៉ុនបានបង្ហាញថា Hiragi ទទួលទានរបស់ដែលមានអាហារមានជាតិកាល់ឡូរីត្រឹមតែ 1,000 ទៅ 1,500 ក្នុងមួយថ្ងៃ។ ដោយការទទួលទានអាហារគាត់ញ៉ាំតែចន្លោះម៉ោង ១២ យប់និង ៨ យប់គាត់ក៏ចៀសវាងក្នុងការទទួលទាន ភេសជ្ជៈសូដា អាហារសម្រន់និងបង្អែម។ យ៉ាងណាមិញគាត់ក៏មិនតមដល់ថ្នាក់នេះជារៀងរាល់ថ្ងៃដែរ មានពេលខ្លះ Hiragi ក៏ផឹករបស់មានជាតិស្ករដូចជាតែគុជដើម។ ចង់ដឹងច្បាស់សូមទស្សនាវីដេអូនៅខាងក្រោម៖



អត្ថបទ៖ ណារ៉ែន
ប្រភព៖ mothership