ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    លោកតាម្នាក់នេះមានអាយុ ១២៨ឆ្នាំពិតមែន ប៉ុន្តែនៅតែរឹងមាំដដែល ហើយគាត់មានបំណងចង់រស់នៅឱ្យបាន ២០០ឆ្នាំ

    BY autoadmin August 31, 2019
    លោកតាម្នាក់នេះមានអាយុ ១២៨ឆ្នាំពិតមែន ប៉ុន្តែនៅតែរឹងមាំដដែល ហើយគាត់មានបំណងចង់រស់នៅឱ្យបាន ២០០ឆ្នាំ

    ថ្មីៗនេះលោកតាជនជាតិថៃម្នាក់ ដែលមានអាយុ ១២៨ឆ្នាំ បានលាតត្រដាងអាថ៌កំបាំងនៃភាពអាយុវែងរបស់គាត់ ទៅដល់សារព័ត៌មាន khaosod ដែលជាកាសែតក្នុងស្រុករបស់ថៃ។ ក្នុងនោះផងដែរគេឃើញថា អត្តសញ្ញាណប័ណ្ណរបស់គាត់បញ្ជាក់ថា គាត់បានកើតក្នុងរជ្ជកាលព្រះបាទរាមាទី៥ នៅថ្ងៃទី៩ ខែមេសា ឆ្នាំ១៨៩១។ លោកតាមានឈ្មោះថា Aon Phanchomphu ហើយភរិយារបស់លោកតាមានឈ្មោះថា Song Phanchomphu មានអាយុ ៧០ឆ្នាំ និងមានកូន ៧នាក់ និងចៅចំនួន ១១នាក់ ដែលកំពុងរស់នៅជាមួយគ្នា ក្នុងភូមិ None Somboon ស្រុក Sitart ភាគពាយព្យប្រទេសថៃ។

    លោកតាបាននិយាយថា អាហារស្អាត និងការហាត់ប្រាណ គឺជាអាថ៌កំបាំងនៃភាពអាយុវែង។ គាត់តែងតែបញ្ចេញកម្លាំងរបស់គាត់ដោយបោសសំអាតផ្ទះឈើរបស់គាត់ និងឡើង/ចុះជណ្តើរផ្ទះ។ គាត់បាននិយាយថា៖ “មិត្តរបស់ខ្ញុំទាំងអស់បានស្លាប់ ហើយខ្ញុំនៅតែនឹកពួកគេ។ ប្រសិនជាអាចខ្ញុំចង់រស់នៅរហូតដល់ខ្ញុំមានអាយុ ២០០ឆ្នាំ”។ ប៉ុន្តែយោងតាមវិគីភីឌាធ្លាប់បានកត់ត្រាថា បុរសដែលមានអាយុវែងជាងគេគឺលោក Gustav Gerneth ជនជាតិអាឡឺម៉ង់ មានអាយុ ១១៣ឆ្នាំ និង ៣១៦ថ្ងៃ។ ទោះយ៉ាងណាក៏ដោយយើងសូមជូនពរដល់លោកតា Aon ឱ្យមានអាយុវែងតទៅ៕

    អត្ថបទ៖ លីដា

    Share This Post: