ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    លោកឧកញ៉ា ទៀ វិចិត្រ ឧបត្ថម្ភថវិកាចំនួន១លានរៀលដល់ស្ត្រីដែលមានជម្ងឺធ្ងន់ធ្ងរហើយក្រីក្រលំបាក

    BY Khmernote Media August 31, 2019
    លោកឧកញ៉ា ទៀ វិចិត្រ ឧបត្ថម្ភថវិកាចំនួន១លានរៀលដល់ស្ត្រីដែលមានជម្ងឺធ្ងន់ធ្ងរហើយក្រីក្រលំបាក

    ក្រុងព្រះសីហនុ ៖ លោកឧកញ៉ា ទៀ វិចិត្រ អគ្គនាយកក្រុមហ៊ុន GTVC ឧបត្ថម្ភថវិកាចំនួន១លានរៀល ដល់ស្ត្រីអ្នកជម្ងឺមួយរូបដែលក្រីក្រលំបាក តាមការអំពាវនាវពីសាច់ញាតិ។ បច្ចុប្បន្នស្ត្រីអ្នកជម្ងឺរូបនេះកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ហើយថវិកា១លានរៀលនេះ ក្រុមការងារនឹងយកទៅឧបត្ថម្ភជូនអ្នកជម្ងឺនៅមន្ទីរពេទ្យផ្ទាល់។

    គួររំលឹកថាថ្មីៗនេះមានការអំពាវនាវពីសាច់ញាតិស្ត្រីវ័យចំណាស់មួយរូបដែលមានជម្ងឺធ្ងន់ធ្ងរ ហើមដៃហើមជើង អាការៈមិនស្រួលខ្លួនរហូតសន្លប់បាត់បង់ស្មារតី កំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ៕

    ប្រភព៖ លោក ហ៊ុយ ប៊ុនឡេង

    Share This Post:
    MPO4D jitutoto mpo4d Mpoplay