ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ក្រុង Khon Kaen របស់ថៃ រងការវាយប្រហារពីព្យុះ Podul យ៉ាងចាស់ដៃ បណ្ដាលឱ្យមានទឹកជំនន់ធំបំផុតក្នុងរយៈពេល ៤០ឆ្នាំ

    BY autoadmin August 31, 2019
    ក្រុង Khon Kaen របស់ថៃ រងការវាយប្រហារពីព្យុះ Podul យ៉ាងចាស់ដៃ បណ្ដាលឱ្យមានទឹកជំនន់ធំបំផុតក្នុងរយៈពេល ៤០ឆ្នាំ

    ថៃ៖ ខេត្តមួយចំនួននៅផ្នែកខាងលើនៃប្រទេស បានទទួលរងការប៉ះទង្គិចយ៉ាងខ្លាំង ដោយសារភ្លៀងធ្លាក់ខ្លាំងបណ្តាលមកពីព្យុះត្រូពិក Podul ចាប់តាំងពីយប់ថ្ងៃសុក្រ ហើយខេត្ត Khon Kaen ស្ថិតក្នុងតំបន់ដែលរងគ្រោះខ្លាំងជាងគេបំផុត។ វាត្រូវបានគេរាយការណ៍ថា ទឹកជំនន់នៅផ្នែកខ្លះនៃភាគឦសានមានកម្ពស់រហូតដល់ទៅ ៣ម៉ែត្រ ឯណោះ។ តំបន់ជាច្រើនត្រូវបានជន់លិច ជាពិសេសសហគមន៍ Non Sawang និងសហគមន៍ Non Sa-ard ក្នុងឃុំ Nai Mueang នៃស្រុក Ban Pai ។

    ប្រជាជនបានប្រមូលផ្តុំគ្នានៅតាមដងផ្លូវក្នុងតំបន់ ដើម្បីរង់ចាំជំនួយពីអាជ្ញាធរ បន្ទាប់ពីផ្ទះរបស់ពួកគេត្រូវបានជន់លិចពេញមួយយប់។ គ្រួសារខ្លះត្រូវបានជាប់គាំង ហើយកំពុងអង្គុយរង់ចាំនៅលើដំបូល។ អ្នកស្រុកនៅទីនោះបានឱ្យដឹងថា ទឹកជំនន់នៅតែបន្ដជន់លិចតាំងពីម៉ោង ៨យប់ ថ្ងៃសុក្រ ហើយរហូតដល់ម៉ោង ១០ព្រឹក ថ្ងៃសៅរ៍នេះ ពួកគេមិនទាន់បានទទួលជំនួយនោះទេ។

    នៅក្នុងវីដេអូក៏បានបង្ហាញដែរថា ទឹកបានជន់លិចខ្លាំងគ្រប់ទីកន្លែង ហើយផ្នែកខ្លះស្ទើរតែកប់ដំបូលឡានទៀតផង។ របាយការណ៍ក៏បានឱ្យដឹងដែរថា ការជន់លិចក្នុងតំបន់នៅឆ្នាំនេះមានការពង្រីកបន្ថែម ដែលធ្វើឱ្យប៉ះពាល់ដល់ប្រជាជនក្នុងសហគមន៍រហូតដល់ ១,០០០គ្រួសារ ហើយវាជាការជន់លិចធំបំផុតក្នុងរយៈពេល ៤០ឆ្នាំមកនេះ៕

    អត្ថបទ៖ លីដា

    Share This Post: