សង្គម

សម្តេចតេជោ ហ៊ុន សែន សម្រេចអនុញ្ញាតឲ្យបងប្អូនកម្មករ-កម្មការិនីជិះរថយន្តក្រុង និងកាណូតសាធារណៈ ដោយមិនគិតកម្រៃសេវា០២ឆ្នាំបន្ថែមទៀត

BY
Khmernote Media
August 31, 2019

យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញបានឲ្យដឹងថា សម្តេចតេជោ ហ៊ុន សែន បានអនុញ្ញាតឲ្យបងប្អូនកម្មករ-កម្មការិនីប្រើប្រាស់រថយន្តក្រុង និងកាណូតសាធារណៈ ដោយមិនគិតកម្រៃសេវា រយៈពេល០២ឆ្នាំ ចាប់ពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៧ និងផុតកំណត់នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៩ ប៉ុន្តែដើម្បីលើកម្ពស់ជីវភាពរស់នៅប្រចាំថ្ងៃ ក៏ដូចជាជួយសម្រួលដល់ការចំណាយក្នុងការធ្វើដំណើរ សម្តេចតេជោ ហ៊ុន សែន បានសម្រេចអនុញ្ញាតគោលករណ៍បន្តឲ្យមិនកម្រៃសេវា ចំពោះបងប្អូនកម្មករ-កម្មការិនីទាំងអស់អាចធ្វើដំណើរបានរយៈពេល០២ឆ្នាំបន្តទៀត គិតចាប់ពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៩ ដល់ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២១ ដោយគ្រាន់តែបង្ហាញកាតធ្វើការងារទៅភ្នាក់ងារបម្រើសេវារបស់រដ្ឋាករ នឹងទទួលបានសេវានេះភ្លាម៕

អត្ថបទ៖ សេម

Share This Post: