ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សំរាម​កកពេញក្រោមស្ពាន អរគុណបងៗមន្ត្រី និងប្រជាការពារក្រុងកំពង់សោម ថ្ងៃចុងសប្តាហ៍មិនបានសំរាក​បែរជាចុះលូកាយសំរាមទៅវិញ

    BY Khmernote Media August 31, 2019
    សំរាម​កកពេញក្រោមស្ពាន អរគុណបងៗមន្ត្រី និងប្រជាការពារក្រុងកំពង់សោម ថ្ងៃចុងសប្តាហ៍មិនបានសំរាក​បែរជាចុះលូកាយសំរាមទៅវិញ

    កាលពីព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៩នេះ ប្រជាការពារក្រុងព្រះសីហនុ បានចុះទៅកាយយកសំរាមកកស្ទះនៅក្រោមស្ពានដើម្បីបើកមុខទឹកអោយហូរចុះក្រោម កាត់បន្ថយការជន់លិចនៅពេលមានភ្លៀង។ សំរាមដែលបានអណ្ដែតលើផ្ទៃទឹកដែលយើងបានឃើញបង្កឲ្យមានការកកស្ទះលូ ស្ទះលំហូរទឹក ធ្វើឱ្យទឹកជន់ ហើយសុទ្ធសឹងតែជាកាកសំណល់សំរាម ថង់ប្លាស្ទិកដែលប្រជាពលរដ្ឋមួយចំនួនបានបោះចោលផ្តេសផ្តាសគ្មានសណ្តាប់ធ្នាប់។

    ដោយក្នុងនាមជាប្រជាការពារក្រុងមិនខ្លាចនឿយហត់ ខិតខំអស់ពីកម្លាំងកាយចិត្ត ចុះកាយសំរាម បញ្ចៀសការកកស្ទះ ផ្លូវទឹក ។ ក្នុងនោះផងដែរហ្វេសប៊ុកផេក អភិបាលខេត្តព្រះសីហនុ ក៏បានសរសេរសារយ៉ាងដូច្នេះថា ៖ “រកមុខឃេីញហេីយ​ ស្ទះទឹកហត់ហូ​ គឺដោយសារសំរាម​ កកពេញក្រោមស្ពាន​ ។ អរគុណមន្ត្រី​ និង​ ប្រជាការពារ​ ទាំងព្រឹកថ្ងៃសៅរ៍​ មិនបានសំរាក​ បែរជាបានចុះលូកាយសំរាម​”៕

    រូបភាព និងប្រភព៖ ឯកឧត្តម គួច ចំរើន

    Share This Post:
    MPO4D jitutoto mpo4d Mpoplay