ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    កម្លាំងប៉ូលីសក្រុងហុងកុងបានប្រើកាណុងបាញ់ទឹកពណ៌ ដើម្បីងាយស្រួលកំណត់មុខសញ្ញា និងធ្វើការចាប់ខ្លួនក្រុមបាតុករទាំងនោះ

    BY autoadmin September 3, 2019
    កម្លាំងប៉ូលីសក្រុងហុងកុងបានប្រើកាណុងបាញ់ទឹកពណ៌ ដើម្បីងាយស្រួលកំណត់មុខសញ្ញា និងធ្វើការចាប់ខ្លួនក្រុមបាតុករទាំងនោះ

    កម្លាំងប៉ូលីសក្រុងហុងកុងបានបញ្ចេញនូវអាវុធថ្មីមួយទៀតកាលពីចុងសប្តាហ៍ថ្មីៗនេះ ដោយប្រើកាណុងបាញ់ទឹកពណ៌។ កាណុងបាញ់ទឹកត្រូវបានដាក់ពង្រាយកាលពីថ្ងៃសៅរ៍ ដើម្បីប្រឆាំងនឹងក្រុមបាតុករដែលមិនព្រមចាញ់នឹងការហាមឃាត់របស់ប៉ូលីសមិនឱ្យធ្វើបាតុកម្ម។ ជាជាងការបាញ់ទឹក (H2O) ដូចធម្មតា ពួកគេបានប្រើកាណុងបាញទឹកដែលមានលាយថ្នាំពណ៌ខៀវ ដែលការធ្វើបែបនេះអាចជួយធ្វើក្រុមប៉ូលីសងាយស្រួលក្នុងការកំណត់អត្តសញ្ញាណជនសង្ស័យកាន់តែងាយស្រួល និងឈានទៅដល់ការចាប់ខ្លួនពួកគេ។

    ចំណែកអ្នកខ្លះបានអំពាវនាវឱ្យបាតុករនៅហុងកុង ចាប់ផ្តើមគូរ​វាសលើខ្លួនរបស់ពួកគេជាពណ៌ខៀវ ដើម្បីប្រឆាំងនឹងការច្នៃប្រឌិតចុងក្រោយបំផុតរបស់ក្រុមប៉ូលីសបង្ក្រាបនេះ។ យ៉ាងណាក៏ដោយបាតុករដែលត្រូវថ្នាំពណ៌ទាំងនោះ ក៏បាននាំគ្នាចូលទៅស្ថានីយ៍រថភ្លើងក្រោមដី ដើម្បីធ្វើការផ្លាស់សំលៀកបំពាក់ ដូច្នេះហើយវាមិនច្បាស់ទេថាពួកគេបានគេចផុតពីភ្នែកប៉ូលីសបង្រ្កាប ឬយ៉ាងណា។ រំលឹកផងដែរថា ទីក្រុងហុងកុងបានផ្ទុះឡើងនូវការតវ៉ាគាំទ្រលទ្ធិប្រជាធិបតេយ្យអស់រយៈពេលជិត ៣ខែ មកហើយ ដែលដំបូងឡើយវាចេញពីរឿងច្បាប់បត្យាប័នដ៏ចម្រូងចម្រាស។ តាំងពីពេលនោះមក មានទាំងការតវ៉ាដោយស្ងប់ស្ងាត់ និងហិង្សាគ្រប់រូបភាព ដែលធ្វើឱ្យទីក្រុងនេះកាន់តែចុះដុនដាប៕

    អត្ថបទ៖ លីដា

    Share This Post: