អស់បារម្ភជាមួយនឹងបញ្ហានៃជម្ងឺស្ទះសសៃឈាមបេះដូង ដោយគ្រាន់តែទទួលទានភេសជ្ជៈប្រភេទនេះមួយកែវរៀងរាល់ព្រឹក
បេះដូង គឺជាផ្នែកមួយនៃសរីរាង្គដ៏សំខាន់បំផុត។ ទោះជាយ៉ាងណា បេះដូងតែងទទួលនូវភាពតានតឹង និងរបបអាហារមិនល្អស្ទើរតែរាល់ថ្ងៃ។ អ្វីដែលកាន់តែអាក្រក់ថែមទៀតនោះ គឺអាហារដែលសម្បូរទៅដោយជាតិខ្លាញ់មិនល្អធ្វើឲ្យកម្រិតកូឡេស្តេរ៉ូលក្នុងឈាមកើនឡើង ដែលជាហេតុនាំឲ្យមានការកកស្ទះសសៃឈាមបេះដូង។ មកទល់នឹងពេលជំងឺសរសៃឈាមបេះដូងផ្ដល់ផលប៉ះពាល់យ៉ាងខ្លាំងក្លាដល់មនុស្សជាច្រើន។ ទោះជាយ៉ាងណាក៏ដោយក្រៅពីការព្យាបាលតាមបែបវេជ្ជសាស្ត្រទំនើបហើយនោះ ក៏នៅមានឱសថធម្មជាតិមួយចំនួនដែលផ្ដល់អត្ថប្រយោជន៍ល្អអស្ចារ្យសម្រាប់សរសៃឈាម និងបេះដូង។ ខាងក្រោមជាឱសថបែបធម្មជាតិមួយប្រភេទដែលមានប្រសិទ្ធភាពបំផុតសម្រាប់ដោះស្រាយបញ្ហានៃការស្ទះសសៃឈាមបេះដូង កាត់បន្ថយកម្រិតកូឡេស្តេរ៉ុល ក៏ដូចជាទប់ស្កាត់ជំងឺដាច់សរសៃឈាមខួរក្បាល រួមទាំងបញ្ហានៃការគាំងបេះដូងផងដែរ ៖

គ្រឿងផ្សំដែលត្រូវការ គឺ ទឹកខ្មេះផ្លែប៉ោម ខ្ទឹមស ខ្ញីដែលហាន់ជាចំនិតតូចៗ ទឹកក្រូចឆ្មារ (ដើម្បីទទួលបានលទ្ធផលកាន់តែប្រសើរ ចូរប្រើប្រាស់ក្រូចឆ្មារពណ៌លឿង) ចំនួន ១ ពែងស្មើៗគ្នា។ របៀបអនុវត្តន៍ គឺជាដំបូងអ្នកត្រូវដាំគ្រឿងផ្សំទាំងអស់ (លើកលែងទឹកខ្មេះផ្លែប៉ោម) សម្រាប់រយៈពេល ៣០នាទី។ ទុកឲ្យចុះត្រជាក់សិន សឹមចាក់ចូលក្នុងក្រឡស្អាតមួយ។ បន្ថែមទឹកឃ្មុំចំនួន ៣ ពែង និងទឹកខ្មេះផ្លែប៉ោមចូល បន្ទាប់មកត្រូវកូរលាយឲ្យសព្វ និងរក្សាទុកក្នុងទូរទឹកកក។ របៀបទទួលទានឲ្យបានត្រឹមត្រូវ គឺជាដំបូងត្រូវកម្ដៅទឹកមួយចំនួនឲ្យក្ដៅឧណ្ហជាមុនសិន ហើយសឹមបន្ថែមល្បាយឱសថបែបធម្មជាតិចំនួនដែលបានលាយរួចនោះចំនួន ៤ ស្លាបព្រាបាយចូល (កុំភ្លេចធ្វើការក្រឡុកសិនមុននឹងដួសចេញ)។ កូរឲ្យសព្វ និងទទួលទានឲ្យបានជារៀងរាល់ព្រឹកមុនពេលអាហារពេលព្រឹកសម្រាប់រយៈពេល ៣ សប្តាហ៍។ បន្ទាប់ពីនោះត្រូវឈប់ទទួលទានចំនួន ១ សប្តាហ៍សិន សឹមទទួលទានដូចមុនម្ដងទៀត។ អ្នកអាចអនុវត្តន៍វិធីសាស្ត្រព្យាបាលបែបធម្មជាតិនេះសារឡើងវិញរៀងរាល់រយៈពេល ៦ ខែម្ដង៕
អត្ថបទ ៖ Bee
ប្រភព ៖ Dailyhealthpost