លេចរូបរាងនាឡិកាដៃឆ្លាតវៃជំនាន់ថ្មីរបស់ Huawei ប៉ុន្តែទំនងមិនដំណើរប្រព័ន្ធ Wear OS របស់ Google ឡើយ
- September 3, 2019
នៅចាំបានថាកាលពីខែតុលា ឆ្នាំ២០១៨ កន្លងទៅ នាឡិកាដៃឆ្លាតវៃម៉ូដែល Watch GT របស់ក្រុមហ៊ុន Huawei ត្រូវបានដាក់តាំងបង្ហាញក្នុងពេលតំណាលគ្នាជាមួយនឹងទូរស័ព្ទស៊េរី Mate 20 Pro។
The Phonearena ចេញផ្សាយនៅថ្ងៃអង្គារ ទី៣ ខែកញ្ញានេះ បានឲ្យដឹងផងដែរថា យុទ្ធសាស្ត្រស្រដៀងគ្នានេះត្រូវបានគេជឿជាក់ថា នឹងត្រូវធ្វើឡើងដដែលក្នុងពេលដាក់បង្ហាញវត្តមាន Huawei Mate 30 Pro ជាផ្លូវការជាមួយនឹងគ្នានឹងការដាក់បង្ហាញនាឡិកាដៃជំនាន់ថ្មីរបស់ខ្លួនមួយទៀតនោះគឺ Watch GT 2។
ដូចទៅនឹងនាឡិកាដៃជំនាន់មុន ដែល Watch GT 2 នឹងមានរូបរាងបែប classic ជាមួយនឹងការប្រើប្រាស់ប្រព័ន្ធប៊ូតុងពីរនៅពីចំហៀងមុខរាងមូល និងរូបរាងទាំងមូលដែលភាគច្រើនផលិតពីអាលុយមីញ៉ូម។
នៅមិនទាន់ច្បាស់នៅឡើយទេថា តើនាឡិកាដៃជំនាន់ថ្មីនេះនឹងនៅតែបន្តប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Wear OS របស់ក្រុមហ៊ុន Google ទៀតឬយ៉ាងណាឡើយ ខណៈដែលប្រព័ន្ធប្រតិបត្តិការរបស់ខ្លួន Lite OS សម្រាប់ម៉ូដែលសកល ចំណែកឯទីផ្សារនៅចិនដើរដោយប្រព័ន្ធប្រតិបត្តិការ Harmony OS នោះនៅមិនទាន់បង្ហាញខ្លួនជាផ្លូវការនៅឡើយ៕
អត្ថបទ៖ Lee
- Share This Post:










