បច្ចេកវិទ្យា

Apple Watch Series 5 អាចនឹងបំពាក់មុខងារវាស់សំពាធឈាម និងតាមដានការដេករបស់យើងទៀតផង

BY
Khmernote Media
September 3, 2019

យើងបានដឹងហើយថា Apple Watch Series 4 មានលក្ខណៈពិសេសអស្ចារ្យម្យ៉ាងសម្រាប់អ្នកបានប្រើប្រាស់វាជាពិសេសក្នុងការងារតាមដានសុខភាពរបស់ពួកគេ។ ម៉ូនីទ័រមួយមានមុខងារវាស់ចង្វាក់បេះដូងនឹងដាស់តឿនអ្នក ប្រសិនបើបេះដូងរបស់អ្នកចាប់ផ្តើមលោតលឿនឬយឺតពេក។ មិនត្រឹមតែប៉ុណ្ណោះវានៅមានសមត្ថភាពពិសេសជាច្រើនទៀតសម្រាប់ការត្រួតពិនិត្យសុខភាពផ្ទាល់ខ្លួន។

តាមការចេញផ្សាយរបស់ 9to5Mac ដែលបានអះអាងថា នាថ្ងៃទី១០ ខែកញ្ញាខាងមុខ Apple Watch Serice 5 នឹងធ្វើការបង្ហាញខ្លួនជាផ្លូវការជាមួយនឹងការបំពាក់មកជាមួយនឹងម៉ូនីទ័រថ្មីមួយ ដែលអាចធ្វើការវាស់សំពាធឈាមបានថែមទៀតផង។

លើសពីនេះប្រភពដដែលក៏បានឲ្យដឹងទៀតដែរថា មុខងារដ៏សំខាន់មួយរបស់ Apple Watch Series 5 ដែលដើមឡើយជាផែនការសម្រាប់ដាក់ឲ្យដំណើរការនៅឆ្នាំ២០២០នោះក៏នឹងអាចបង្ហាញវត្តមានមុនកាលកំណត់ជាមួយនឹងម៉ូដេលនេះផងដែរ ដោយជឿជាក់ថាកម្មវិធីពិសេសនេះគឺមានសមត្ថភាពក្នុងការត្រួតពិនិត្យតាមដានដំណេករបស់អ្នកប្រើប្រាស់៕

អត្ថបទ៖ Lee

Share This Post: