ឃាត់ខ្លួនជនសង្ស័យពីបទលួចបេះផ្លែដូច កាត់ខ្សែភ្លើង និងយកម៉ូទ័រ នៅក្នុងចំការមួយកន្លែង
ខេត្តកណ្តាល៖ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យដែលបានធ្វើសកម្មភាពលួច ផ្លែដូង ខ្សែភ្លើង និង ម៉ូទរ័។ ករណីនេះបានកើតឡើងនៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៩ នៅចំណុច ក្នុងចំការភូមិព្រែកអញ្ចាញ សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ។ ជនសង្ស័យមានឈ្មោះ ឡូត ភារម្យ ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅភូមិ-សង្កាត់កើតហេតុ មុខរបរមិនពិតប្រាកដ ។
នៅថ្ងៃកើតហេតុជនសង្ស័យខាងលើបានធ្វើសកម្មភាពលួចចូលក្នុងចំការរបស់ឈ្មោះ ប៉េង ស៊ុនឈីវ អាយុ៧១ឆ្នាំ ដែលគ្មានមនុស្សនៅចាំ ហើយលួចបេះផ្លែដូង កាត់ខ្សែភ្លើង និងលួចយកម៉ូទរ័ ដែលគេទុកបូមទឹកនៅក្នុងចំការ ។ ក្រោយមកត្រូវបានជនរងគ្រោះនាំគ្នាចាប់យកប្រគល់ជូន សមត្ថកិច្ច ដើម្បីចាត់ការតាមផ្លូវវច្បាប់។ តាមចម្លើយសារភាពរបស់ជនសង្ស័យបានប្រាប់ថាខ្លួនពិតជាបាន ធ្វើសកម្មភាពលួចពិតប្រាកដមែន រីឯគ្រឿងញៀនវិញបានប្រើប្រាស់អស់រយៈពេលយូរឆ្នាំមកហើយ៕




ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល