ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អគ្គិភ័យឆេះទូកអ្នកមុជទឹកមួយនៅអាមេរិក បានសម្លាប់មនុស្ស ៨នាក់ និង ២៦នាក់ផ្សេងទៀតបាត់ខ្លួន

    BY autoadmin September 3, 2019
    អគ្គិភ័យឆេះទូកអ្នកមុជទឹកមួយនៅអាមេរិក បានសម្លាប់មនុស្ស ៨នាក់ និង ២៦នាក់ផ្សេងទៀតបាត់ខ្លួន

    ប៉ូលីសក្នុងតំបន់ម្នាក់បាននិយាយថា មានមនុស្ស ៨នាក់ ត្រូវបានគេអះអាងថាបានស្លាប់ និង ២៦នាក់ ផ្សេងទៀតបានបាត់ខ្លួន ដោយសារអគ្គិភ័យនៅលើទូកអ្នកមុជទឹកមួយ នៅឯលើកោះភាគខាងត្បូងនៃរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក។ ឆ្មាំសមុទ្របាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា អគ្គិភ័យបានឆាបឆេះនៅលើទូកឈ្មោះថា «Conception» ដែលជាទូកមានប្រវែង ៧៥ហ្វីត (២៣ម៉ែត្រ) នៅម៉ោងប្រហែល ៣ និង ១៥នាទីទៀប​ភ្លឺ ខណៈពេលដែលវាត្រូវបានគេជិះចេញពីឆ្នេរនៃកោះ Santa Cruz ។

    ក្រុមមន្រ្តីបាននិយាយថា ឆ្មាំសមុទ្របានឆែកឆេរឆ្នេរសមុទ្រនៃកោះ Santa Cruz ដើម្បីស្វែងរកអ្នកនៅរស់រានមានជីវិតផ្សេងទៀត ប៉ុន្តែមិនបានរកឃើញនរណាម្នាក់ឡើយ។ ប្រធានក្រុមឆ្មាំសមុទ្រអ្នកស្រី Monica Rochester ក៏បានប្រាប់ទៅអ្នកកាសែតថា ពួកគាត់បានព្យាយាមស្វែងរកមនុស្សដែលនៅរស់រានហើយ ប៉ុន្តែរកមិនឃើញនោះទេពេញមួយយប់ដល់ព្រឹកនេះ ដូច្នេះពួកគេមានតែត្រៀមខ្លួនទទួលយកនូវព័ត៌មានអាក្រក់តែប៉ុណ្ណោះ៕

    អត្ថបទ៖ លីដា

    Share This Post: