ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ប្លែកមែន! បារមួយនៅបារាំងប្រើមនុស្សយន្តឈររាំស្រើបស្រាលតោងបង្គោលជំនួសមនុស្សស្រីវិញ

    BY Khmernote Media September 3, 2019
    ប្លែកមែន! បារមួយនៅបារាំងប្រើមនុស្សយន្តឈររាំស្រើបស្រាលតោងបង្គោលជំនួសមនុស្សស្រីវិញ

    បារាំង៖ ក្លឹបរាត្រីនៅក្នុងប្រទេសបារាំងមួយកន្លែងបានដាក់បង្ហាញនូវមនុស្សយន្តរាំតោងបង្គោល ដែលសកម្មភាពបានបង្កភាពភ្ញាក់ផ្អើលយ៉ាងខ្លាំងសម្រាប់អ្នកចូលទៅរាំលេងនៅក្នុងក្លឹប ព្រោះវាមិនធ្លាប់កើតមានទាល់តែសោះពីមុនមក។ ក្លឹបកំសាន្តមួយនេះមានឈ្មោះថា Strip Club Cafe (SC-Club) ជាក្លឹបរាត្រី ដែលមានការបង្ហាញស្រីរាំតោងបង្គោលយ៉ាងស្រើបស្រាលបំផុត និងជាក្លឹបរាត្រីដ៏ល្បីមួយនៅប្រទេសបាំរាំងផងដែរ។ អ្វីដែលកាន់តែទាក់ទាញទៀតនោះគឺកាលពីពេលថ្មីៗនេះ ស្រាប់តែគេបានប្រទះឃើញមានមនុស្សយន្តរាំតោងបង្គោល អមជាមួយស្រីរាំជាច្រើនផ្សេងទៀតដែរ ខណៈមនុស្សយន្តនោះមានកាម៉េរានៅក្បាលទៀតផង។

    បើយោងតាមលោក Giles Walker សិល្បករជនជាតិអង់គ្លេស និងជាអ្នកគ្រប់គ្រងនៅក្នុងក្លឹបរាត្រីខាងលើនេះបានឲ្យដឹងថា គំនិតនៃការយកមនុស្សយន្តមករាំតោងបង្គោលនេះ គឺគ្រាន់តែផ្នែកមួយនៃការទាក់ទាញភ្ញៀវប៉ុណ្ណោះ ព្រោះវាប្លែកមិនធ្លាប់មានពីមុនមក ហើយភ្ញៀវនឹងចាប់អារម្មណ៍ខ្លាំង។ លោកអ្នកទាចទស្សនាវីដេអូដែលបង្ហាញពីមនុស្សយន្តរាំតោងបង្គោលដូចខាងក្រោមនេះ៖

    អត្ថបទ៖ ភក្តី

    Share This Post:
    MPO4D jitutoto mpo4d Mpoplay