“អច្ឆរិយកម្ពុជា” ហុង ភារិន មានបំណងទៅចូលរួមប្រកួតសមត្ថភាពនៃការចងចាំលំដាប់ថ្នាក់ពិភពលោក ដើម្បីបង្ហាញសមត្ថភាពកូនខ្មែរ និង ទង់ជាតិខ្មែរ
និស្សិត ហុង ភារិន មានបំណងទៅចូលរួមប្រកួតសមត្ថភាពនៃការចងចាំលំដាប់ថ្នាក់ពិភពលោកដែលនឹងប្រព្រឹត្តទៅនៅខែធ្នូខាងមុខនៅប្រទេសចិនក្នុងគោលបំណងបង្ហាញសមត្ថភាពកូនខ្មែរ និង ទង់ជាតិខ្មែរ នៅក្នុងការប្រកួតប្រជែងលំដាប់ថ្នាក់ពិភពលោកនេះ ។ ការថ្លែងរបស់ និស្សិត ហុង ភារិន បានធ្វេីឡេីងនៅរសៀលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៩ ក្នុងឱកាសដែលលោកចូលជួប ឯកឧត្ដមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល នៅទីស្ដីការក្រសួងសាធារណការ និង ដឹកជញ្ជូន។
គួររំលឹកថាថ្មីៗនេះ និសិ្សតឆ្នើម ហុង ភារិន បានបង្ហាញអំពីសមត្ថភាព និងទេពកោសល្យនៃការចងចាំ របស់ខ្លួននៅក្នុងកម្មវិធីបញ្ចេញសមត្ថភាពរបស់ទូរទស្សន៍ថៃ « Super 100» ដោយទទួលបានការកោតសរសើរ និងគាំទ្រយ៉ាងខ្លាំងពីគណៈកម្មការ ក៏ដូចជាមហាជនជាច្រើន ទាំងក្នុងប្រទេស និងក្រៅប្រទេស ហើយត្រូវបានមហាជនទូទៅប្រសិទ្ធនាម និស្សិត ហុង ភារិន ជាអច្ឆរិយកម្ពុជា ភារិន ទៀតផង៕


ប្រភព៖ លោក ផែង វណ្ណៈ/ រូបភាព៖ ក្រសួងសាធារណការនិងដឹកជញ្ជូន