បំណងមួយរបស់ ហុង ភារិន ពេលមកដល់កម្ពុជា គឺចង់ជួបជាមួយ ឯកឧត្តម គួច ចំរើន ពេលនេះបានជួបដូចបំណងហើយ
បន្ទាប់ពីបានមកដល់កម្ពុជា និស្សិត ហុង ភារិន ទទួលបានឱកាសជួបជាមួយនឹងស្ថាប័នក្រសួងនានា ដូចជាក្រសួងសាធារណៈការនិងដឹកជញ្ជូន បានចូលបង្ហាញខ្លួននៅប៉ុស្តីទូរទស្សន៍ហង្សមាស នៅក្នុងកម្មវិធីព័ត៌មានពេលព្រឹក។ ក្នុងនោះផងដែរនិស្សិត ហុង ភារិន ក៏បានជួបឯកឧត្តមគួច ចំរើន អភិបាលខេត្តព្រះសីហនុ ដូចបំណង នេះបើយោងតាមការបង្ហោះរបស់ ប្រជាជន ខេត្តព្រះសីហនុ បានឲ្យដឹងថា៖ ” «លោកពូ គួច ចំរើន ជាអាយដល របស់គាត់» បំណងមួយរបស់លោក ហុង ភារិន ពេលមកដល់កម្ពុជា គឺចង់ជួបជាមួយ ឯកឧត្តមគួច ចំរើន និងលោកជំទាវ ។ នៅពេលនេះ បំណងមួយនេះបានដូចបំណងហើយ ដោយការជួបប្រកបដោយ ភាពកក់ក្ដៅ ស្នាមញញឹម និងភាពរីករាយ “។
គួររំលឹកថាថ្មីៗនេះ និសិ្សតឆ្នើម ហុង ភារិន បានបង្ហាញអំពីសមត្ថភាព និងទេពកោសល្យនៃការចងចាំ របស់ខ្លួននៅក្នុងកម្មវិធីបញ្ចេញសមត្ថភាពរបស់ទូរទស្សន៍ថៃ « Super 100» ដោយទទួលបានការកោតសរសើរ និងគាំទ្រយ៉ាងខ្លាំងពីគណៈកម្មការ ក៏ដូចជាមហាជនជាច្រើន ទាំងក្នុងប្រទេស និងក្រៅប្រទេស ហើយត្រូវបានមហាជនទូទៅប្រសិទ្ធនាម និស្សិត ហុង ភារិន ជាអច្ឆរិយកម្ពុជា ភារិន ទៀតផង៕


ប្រភព៖ ប្រជាជន ខេត្តព្រះសីហនុ