ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ឯកឧត្តម វ៉ី សំណាង ៖ “ខ្ញុំបានប្រាប់ហើយថា កំពង់ស្ពឺ មិនមិនជាទីកន្លែងស្ងប់សុខសម្រាប់ឧក្រិដ្ឋជន ពួនសម្ងំប្រព្រឹត្តនូវបទល្មើសនោះទេ”

    BY Khmernote Media September 4, 2019
    ឯកឧត្តម វ៉ី សំណាង ៖ “ខ្ញុំបានប្រាប់ហើយថា កំពង់ស្ពឺ មិនមិនជាទីកន្លែងស្ងប់សុខសម្រាប់ឧក្រិដ្ឋជន ពួនសម្ងំប្រព្រឹត្តនូវបទល្មើសនោះទេ”

    កំពង់ស្ពឺ៖ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានដឹកនាំកម្លាំងចម្រុះ ចុះបង្ក្រាបរថយន្តច្នៃ (ប៉ាកុង) ចំនួន០៣គ្រឿង និងរកឃើញកំនាត់ឈើប្រភេទឈើគគីចំនួន២កំនាត់ ប្រហែលជាង១០ម៉ែត្រគូប ដែលក្រុមឈ្មួញប្រព្រឹត្តបទល្មើសព្រៃឈើ បើកយកមកលាក់ទុក ស្ថិតក្នុងភូមិសាស្រ្ត ភូមិដំបងវិញ ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ការចុះបង្ក្រាបនេះបានធ្វើឡើងកាលពីរសៀលថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៩។

    ឯកឧត្តម វ៉ី សំណាង បានរៀបរាប់ឲ្យដឹងថា ៖ “ខ្ញុំបានប្រាប់ហើយថា កំពង់ស្ពឺ មិនមិនជាទីកន្លែងស្ងប់សុខសម្រាប់ឧក្រិដ្ឋជន ពួនសម្ងំប្រព្រឹត្តនូវបទល្មើសនោះទេ។ ជាក់ស្តែងថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៩នេះ កម្លាំងបានរុករកឃើញឈើហ៊ុបចំនួន០២កំណាត់ធំៗ (ប្រហែលជាង១០ម៉ែត្រគូបឯណោះ) និង រថយន្តប៉ាកុងចំនួន០៣ ដែលត្រូវបានឈ្មួញទុច្ចរិត យកមកលាក់ក្នុងភូមិសាស្ត្រ ភូមិដំបងវិញ ឃុំសង្កែសាទប ស្រុកឱរ៉ាល់”៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay