ហ្វេសប៊ុកគ្រោងបិទមិនបង្ហាញឲ្យឃើញចំនួនអ្នក Like នៅលើ Status យើងទៀតឡើយ
- September 4, 2019
យោងតាមប្រភពព័ត៌ The TechRadar ចេញផ្សាយកាលពីពេលថ្មីៗនេះបានឲ្យដឹងថា បណ្តាញសង្គមយក្សហ្វេសប៊ុកថ្មីៗនេះកំពុងត្រៀមរៀបចំផែនការដ៏គួរឲ្យភ្ញាក់ផ្អើលមួយ ដែលនឹងបិទចំនួន Like រាល់ Post ទាំងឡាយ នេះមានន័យថា មិត្តភ័ក្ត្រ (Friends) ឬអ្នកតាមដាន (Followers) របស់អ្នកនឹងមិនអាចឃើញចំនួន Like រាល់ការបង្ហោះរបស់អ្នកឡើយ។
ប្រភពដដែលបានសរសេរទៀតថា ចំនួន Like សរុបនឹងអនុញ្ញាតិឲ្យតែម្ចាស់គណនីប៉ុណ្ណោះ ដែលអាចមើលឃើញបាន។ កន្លងមកអ្នកស្រាវជ្រាវកម្មវិធីទូរស័ព្ទដ៏ល្បីគឺលោក Jane Manchun Wong ក៏ធ្លាប់បានបញ្ជាក់ថា លោកពិតជាជឿជាក់ទៅនឹងព័ត៌មាននេះថា ពេលណាមួយហ្វេសប៊ុកនឹងដាក់ចំនួន Like មកជាលក្ខណៈឯកជន (Private) វិញ ខណៈដែលហ្វេសប៊ុកផ្ទាល់ក៏បានបញ្ជាក់ប្រាប់ទៅកាន់កម្មវិធីបច្ចេកវិទ្យា TechCrunch ផងដែរថា ខ្លួនពិតជាកំពុងពិចារណាក្នុងការបិទមុខងារនេះចោល។
ហ្វេសប៊ុកក៏ត្រូវបានជឿជាក់ថា កំពុងស្ថិតនៅក្នុងតំណាក់កាលសាកល្បងទាំងហ្វេសប៊ុកផង និងអ៊ិនស្តាក្រាមផងនៅក្នុងបណ្តាប្រទេសមួយចំនួនដូចជាកាណាដាអូស្ត្រាលី ញូវសឺឡេន ជប៉ុន អៀរឡង់ និងប្រេស៊ីលផងដែរ ដោយគោលបំណងធំនោះគឺដើម្បីបញ្ចប់ការប្រជែងចង់បានចំនួន Like ដែលជាហេតុនាំឲ្យកើតជាការអាក់អន់ចិត្តគ្នាមិនពេញចិត្តគ្នា ដែលវាពិតជាបានកំពុងកើតឡើងនៅលើបណ្តាញសង្គមយក្សទាំងពីរនេះនាពេលបច្ចុប្បន្ន៕

អត្ថបទ៖ Lee
- Share This Post:






