ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    យុវជនម្នាក់ត្រូវពិការភ្នែកទាំងស្រុង ក្រោយមិនញ៉ាំបន្លែ និងផ្លែឈើសោះអស់រយៈពេល ១០ ឆ្នាំ ដោយញ៉ាំតែអាហារ fast food

    BY Khmernote Media September 4, 2019
    យុវជនម្នាក់ត្រូវពិការភ្នែកទាំងស្រុង ក្រោយមិនញ៉ាំបន្លែ និងផ្លែឈើសោះអស់រយៈពេល ១០ ឆ្នាំ ដោយញ៉ាំតែអាហារ fast food

    ដើម្បីទទួលបានសុខភាពរាងកាយល្អប្រសើរ និងមាំមួន លោកអ្នកត្រូវញ៉ាំអាហារមានជីវជាតិ និងវីតាមីនគ្រប់គ្រាន់ ដែលមាននៅក្នុងប្រភេទអាហារផ្សេងៗគ្នាជាច្រើនមុខ។ ផ្ទុយទៅវិញ ប្រសិនបើរាងកាយលោកអ្នកមិនទទួលបានវីតាមីនណាមួយគ្រប់គ្រាន់នោះទេ វានឹងបង្កឲ្យលោកអ្នកត្រូវប្រឈមនឹងបញ្ហាសុខភាពធ្ងន់ធ្ងរជាច្រើន ឬដល់ពិការទៀតផង។ តួយ៉ាង យុវជនវ័យ ១៩ ឆ្នាំម្នាក់ត្រូវពិការភ្នែកទាំងស្រុង ក្រោយពីរូបគេមិនបានញ៉ាំបន្ថែ និងផ្លែឈើអស់រយៈពេល ១០ ឆ្នាំ និងធ្វើឲ្យរាងកាយគេត្រូវខ្វះវីតាមីន B12, វីតាមីន D និងសារជាតិសំខាន់ជាច្រើនសម្រាប់ជំនួយដល់ភ្នែក។

    យុវជនរងគ្រោះរស់នៅក្នុងក្រុង Bristol ប្រទេសអង់គ្លេស ហើយរូបគេជាមនុស្សម្នាក់ ដែលចូលចិត្តញ៉ាំតែអាហារ Fast-food ដូចជាប៊ឺហ្គឺ ដំឡូងចៀន សាច់ក្រក សាំងវិច ឬភីហ្សាជារៀងរាល់ថ្ងៃ ​ ហើយ ១០ ឆ្នាំ ចុងក្រោយនេះគេមិនដែលញ៉ាំបន្ថែ និងផ្លែឈើទាល់តែសោះ។ តាមរបាយការណ៍សុខភាពរបស់យុវជនរូបនេះបានបង្ហាញថា កាលពីរូបគេមានអាយុ ១៤ ឆ្នាំរូបគេបានទៅមន្ទីរពេទ្យភ្នែកម្តង អាយុ ១៥ ឆ្នាំ និងអាយុ ១៧ ឆ្នាំទៅម្តងទៀត ហើយការពិនិត្យទាំងនោះ គ្រាប់តែបង្ហាញថា រូបគេមានបញ្ហាខ្សោយភ្នែកមើលមិនសូវច្បាប់ ឬអាចជាជំងឺមីញ៉ូម។

    យ៉ាងណាក្តី ពេលនេះភ្នែករបស់គេមើលអ្វីលែងឃើញទាំងស្រុងតែម្តង ហើយវេជ្ជបណ្ឌិតជំនាញបានប្រាប់ថា រាងកាយរបស់គេខ្វះវីតាមីន B12, វីតាមីន D និងសារជាតិសំខាន់ជាច្រើនសម្រាប់ជំនួយដល់ភ្នែក ទើបធ្វើឲ្យភ្នែករបស់គេត្រូវខ្សោះសារធាតុចិញ្ចឹម និងត្រូវពិការទាំងស្រុងតែម្តង។ រហូតមកទល់នឹងពេលនេះវេជ្ជបណ្ឌិតជំនាញមិនទាន់រកឃើញវិធីជួយសង្គ្រោះគេឡើយ ព្រោះនេះជាករណីកម្របំផុត និងមិនធ្លាប់កើតមានពីមុនមកទោះទេ៕

    អត្ថបទ៖ ភក្តី

    Share This Post:
    MPO4D jitutoto mpo4d Mpoplay