បច្ចេកវិទ្យា

លេចធ្លាយតម្លៃ iPhone 11, 11 Pro និង 11 Pro Max នៅថៃ មានតម្លៃចាប់ពី ២៩,៩០០បាតទៅ

BY
Khmernote Media
September 4, 2019

ឆ្នាំនេះមុនការមកដល់នៃទូរស័ព្ទស៊េរីថ្មីរបស់ Apple នោះមានព័ត៌មានចចាមអារ៉ាមជាច្រើនជឿជាក់ថា ពួកវានឹងមានឈ្មោះដូចជា iPhone 11, iPhone 11 Pro និង iPhone 11 Pro Max ព្រមទាំងមានការបែកធ្លាយតម្លៃ ដែលនឹងលក់នៅក្នុងប្រទេសអាមេរិកផងដែរ។

របាយការណ៍ចុងក្រោយបានបញ្ជាក់ទៀតថា iPhone 11 នេះនឹងមានអេក្រង់ទំហំ៦,១អ៊ីញជាមួយនឹងបច្ចេកវិទ្យាសំគាល់ផ្ទៃមុខរបស់អ្នកប្រើប្រាស់ Face ID ព្រមទាំងប្រើបន្ទះឈីប A13 និងមាន RAM ទំហំ 4GB ផងដែរ។ កាលពីពេលថ្មីៗនេះ លេចធ្លាយអំពីតម្លៃរបស់ iPhone 11, 11 Pro និង 11 Pro Max នៅលើវេបសាយរបស់ប្រទេសថៃ ដែលមានតម្លៃដូចខាងក្រោម៖

សម្រាប់ iPhone 11៖

+ ម៉ូដែល 128GB មានតម្លៃប្រហែល 29,900 បាត (ប្រហែល $977)
+ ម៉ូដែល 256GB មានតម្លៃប្រហែល 31,900 បាត (ប្រហែល $1,042)
+ ម៉ូដែល 512GB មានតម្លៃប្រហែល 35,900 បាត (ប្រហែល $1,173)

សម្រាប់ iPhone 11 Pro៖

+ ម៉ូដែល 128GB មានតម្លៃប្រហែល 39,900 បាត (ប្រហែល $1,300)
+ ម៉ូដែល 256GB មានតម្លៃប្រហែល 45,900 បាត (ប្រហែល $1,500)
+ ម៉ូដែល 512GB មានតម្លៃប្រហែល 53,900 បាត (ប្រហែល $1,760)

សម្រាប់ iPhone 11 Pro Max៖

+ ម៉ូដែល 128GB មានតម្លៃប្រហែល 43,900 បាត (ប្រហែល $1,430)
+ ម៉ូដែល 256GB មានតម្លៃប្រហែល 53,900 បាត (ប្រហែល $1,760)
+ ម៉ូដែល 512GB មានតម្លៃប្រហែល 57,900 បាត (ប្រហែល $1,890)

អត្ថបទ៖ Lee

Share This Post: