វីដេអូរបស់សារព័ត៌មានអង់គ្លេស BBC បង្ហាញពីការលំបាករបស់ក្រុមអភិរក្សប្រាសាទដែលត្រូវប្រថុយឡើងលើកំពូលប្រាសាទដកស្មៅ និងដកកូនឈើ ដែលដុះនៅលើប្រាសាទ
- September 4, 2019
កម្ពុជាព្រះរាជាណាចក្រអច្ឆរិយ ជាទឹកដីដ៏ស្រស់ផូរផង់មួយសម្បូរទៅដោយសម្បត្តិ និងធនធានជាច្រើន ជាពិសេសជាប្រទេសមួយដែលមានអរិយធម៌យូរលង់ណាស់មកហើយ។ ប្រសាទអង្គរវត្តគឺជាដួងព្រលឹងនៃប្រទេសកម្ពុជា ព្រោះតែវាជាសម្បត្តិបេតិកភណ្ឌមួយដែលបានណែនាំប្រទេសដ៏ស្រស់ស្អាតមួយនេះទៅកាន់ពិភពលោក។ ក្រៅពីប្រាសាទអង្គរវត្ត កម្ពុជានៅមានប្រាសាទដទៃជាច្រើនទៀត ដែលសុទ្ធសឹងតែមានអាយុកាលយូរលង់ ជាមួយសម្រស់ស្រស់ស្អាតប្លែករៀងខ្លួន។
ថ្មីៗនេះស្ថានីយទូរទស្សន៍របស់ចក្រភពអង់គ្លេស BBC One បានធ្វើឯកសារមួយដែលនិយាយពីផល និងទុក្ខលំបាកនៃក្រុមអភិរក្សប្រាសាទ របស់អាជ្ញាធរជាតិអប្សរាកំពុងសម្អាតស្មៅនិងកាត់ក្រីកូនឈើនៅលើប្រាសាទ។ ការងារថែរក្សាប្រាសាទមួយនេះគឺពិតជាមិនងាយស្រួលដូចដែលបងប្អូនទាំងអស់គ្នាមើលឃើញនោះឡើយ ដោយសមាជិកក្នុងក្រុមនេះគឺត្រូវប្រថុយប្រថានជាមួយជីវិតយ៉ាងខ្លាំង ព្រោះតែពួកគេត្រូវធ្វើការឡើងលើកំពូលប្រាសាទដែលមានកម្ពស់ខ្ពស់ និងថ្មដែលមានសភាពរអិល។ គ្រាន់តែអ្នកកម្ពស់ត្រឹមជាង១០ម៉ែត្រ អ្នកអាចស្រាវជើងដើរលេងចង់ទៅមុខទៅហើយ ចុះបើសាកស្រម៉ៃដល់ថាអ្នកត្រូវឡើងលើកំពូលប្រាសាទអង្គរវត្តដែលមានកម្ពស់ដល់ទៅ៦៥ម៉ែត្រនោះតើវាយ៉ាងណាមិញ។ ដើម្បីដឹងច្បាស់ពីទុក្ខលំបាករបស់ពួកគាត់សូមទស្សនាវីដេអូឯកសារខាងក្រោមនេះរបស់ទូរទស្សន៍ BBC One៖
- Share This Post:














