ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ចោទប៉ូលិសធ្វេីសុីញាត់គ្រឿងញៀនធ្វេីបាបប្រជាពលរដ្ឋ សំណាងហើយបងសមត្ថកិច្ចដាក់ Go pro ថតបានវីដេអូបង្ហាញសកម្មភាពនៅថ្ងៃកើតហេតុ ឲ្យមើលតែម្តង

    BY Khmernote Media September 4, 2019
    ចោទប៉ូលិសធ្វេីសុីញាត់គ្រឿងញៀនធ្វេីបាបប្រជាពលរដ្ឋ សំណាងហើយបងសមត្ថកិច្ចដាក់ Go pro ថតបានវីដេអូបង្ហាញសកម្មភាពនៅថ្ងៃកើតហេតុ ឲ្យមើលតែម្តង

    កាលពីពេលថ្មីៗនេះកម្លាំងនគរបាលខណ្ឌមានជ័យ និង កម្លាំងនគរបាលប៉ុស្តិ៍​ចាក់អង្រែលើ បានសហការជាមួយកម្លាំងសាលាខណ្ឌមានជ័យ ត្រួតពិនិត្យអាវុធជាតិផ្ទុះ និង អនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក នៅចំណុចមុខឃ្លាំងដែក ផ្លូវ​២៧១ ភូមិ០៧ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ក៏បានឃាត់​ខ្លួន​ជនសង្ស័យ​មួយរូប ពីបទ ជួញដូរដោយ​ខុស​ច្បាប់​នូវ​សារ​ធាតុ​ញៀន ដែល​មាន​ឈ្មោះ ប៊ូ ងួន អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ដោយដកហូតបាន ក្រាមពណ៍សថ្លា ចំនួន ០៣កញ្ចប់ថង់ធំ។

    ក្នុងនោះផងដែលក៏មានការលើកឡើងថាប៉ូលិសធ្វើបាបពលរដ្ឋធ្វើស៊ីញាត់គ្រឿងញៀន ដើម្បីបំបាត់ការសង្ស័យ ក៏មានបងសមត្ថកិច្ចឈ្មោះ រស់ ដារ៉េត មានគណនីហ្វេសប៊ុក ToTo December បានបង្ហាញពីវីដេអូ និងបានសរសេររៀបរាប់ថា៖ “វីដេអូនេះខ្ញុំសូមផ្ញេីជូនបងប្អូនដែលឆាតមកសួរខ្ញុំផ្ទាល់ និងបងប្អូនមួយចំនួនតូចដែលបាន បញ្ចេញមតិនៅក្នុងវីដេអូករណីគ្រឿងញៀនកាលពីយប់មិញនៅ ផ្លូវ២៧១ សង្កាត់ចាក់អង្រែលេី ខណ្ឌមានជ័យ ដែលផេកមួយបានផុសនៅក្នុងនោះ ខ្ញុំបានឃេីញបងប្អូនមួយចំនួនតូចបានខមិន សុទ្ធតែប៉ូលិសធ្វេីសុីញាត់គ្រឿងញៀនធ្វេីបាបប្រជាពលរដ្ឋ និងពាក្យមិនសមរម្យច្រេីនទៀត។

    កុំដោយសារជនខិលខូចមួយចំនួនតូចហេីយមកវាយតំលៃទាំងអស់អី រាល់ថ្ងៃពួកយេីងធ្វេីការបំរេីប្រជាពលរដ្ឋដេីម្បីសុខសុវត្តិភាពបងប្អូន ធ្វេីការទាំងយប់ទាំងថ្ងៃហាលថ្ងៃហាលភ្លៀង មិនចង់បានអ្វីក្រៅពីការគោរពស្រលាញ់រាប់អានទុកចិត្ត និងការលេីកចិត្តពីបងប្អូននោះទេ។ ជាចុងក្រោយខ្ញុំសូមជូនពរដល់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់និងបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ អោយជួបតែសេចក្ដីសុខ សុភមង្គលគ្រប់ក្រុមគ្រួសារ ។ (កោះជ័យ ១៣A៤ )”៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay