ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អធិការរងខណ្ឌឬស្សីកែវ ដែលគំរាមសម្លាប់នាយផ្នែកសណ្តាប់ធ្នាប់ រឿងតេឲ្យដោះលែងអ្នកស្រវឹង ត្រូវឯកឧត្តម ស ថេត ផ្អាកការងារបណ្តោះអាសន្ន

    BY Khmernote Media September 4, 2019
    អធិការរងខណ្ឌឬស្សីកែវ ដែលគំរាមសម្លាប់នាយផ្នែកសណ្តាប់ធ្នាប់ រឿងតេឲ្យដោះលែងអ្នកស្រវឹង ត្រូវឯកឧត្តម ស ថេត  ផ្អាកការងារបណ្តោះអាសន្ន

    សេចក្តីបំភ្លឺរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទាក់ទងទៅនឹងករណីជម្លោះរវាងលោក ចាន់ ពៅ អធិការរង និងលោក លី រ៉ូហ្សាត នាយផ្នែកសណ្តាប់ធ្នាប់ នៃអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ។ លោក ចាន់ ពៅ អធិការរងខណ្ឌឬស្សីកែវ ត្រូវបានផ្អាកពីការងារជាបណ្តោះអាសន្ន

    ករណីទំនាស់នេះត្រូវបានធ្វេីការសម្របសម្រួលរវាងភាគីទាំងពីររួចហេីយនៅអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ ប៉ុន្តែទោះជាយ៉ាងណា ដោយទទួលបានបទបញ្ជាដោយផ្ទាល់ពីឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានណែនាំអោយក្រុមប្រឹក្សាវិន័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វេីការកោះហៅភាគីជម្លោះទាំង២អោយចូលខ្លួនមកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដេីម្បីធ្វេីការពន្យល់បកស្រាយលេីករណីដែលបានកេីតឡេីងនេះ

    លោក ចាន់ ពៅ អធិការរងខណ្ឌឬស្សីកែវ បានសារភាពថា លោកពិតជាបានផ្ញេីរសារសំលេងទៅគំរាមលោកនាយផ្នែកពិតប្រាកដមែន ដោយសារមូលហេតុខឹងខ្លាំងពេក ។ ឆ្លងតាមចម្លេីយសារភាព និងភស្តុតាងជាក់ស្តែង ក្រុមប្រឹក្សាវិន័យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានសម្រេចដាក់វិន័យជាលេីកទីមួយដល់លោកអធិការរងដែលមានកំហុស ដោយការផ្អាកការងារបណ្តោះអាសន្នអោយមកបង្ហាញខ្លួនជាប្រចាំនៅការិយាល័យបុគ្គលិកជារៀងរាល់ម៉ោងការងារ។ ជាជំហ៊ានបន្ទាប់ បេីនៅតែប្រព្រឹត្តិកំហុសទៀត ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងបន្តចាត់ការតាមនិតិវិធីច្បាប់។ ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

    Share This Post:
    MPO4D jitutoto mpo4d Mpoplay