បច្ចេកវិទ្យា

ក្រុមហ៊ុន Mozilla បាន Update កម្មវិធី Firefox ដើម្បីប្រយុទ្ធប្រឆាំង នឹងការតាមដានតាមរយៈឃ៊ុកឃី និងគ្រីបតូម៉ាញនីង

BY
Khmernote Media
September 5, 2019

ដើម្បីធ្វើឱ្យកម្មវិធី Firefox កាន់តែមានសុវត្ថិភាពខ្លាំងឡើងសម្រាប់លោកអ្នកប្រើប្រាស់ ក្រុមហ៊ុន Mozilla បានធ្វើបច្ចុប្បន្នភាព កម្មវិធី Firefox (Version 69.0) ដើម្បីប្រយុទ្ធប្រឆាំងនឹង ការតាមដានតាមរយៈ Cookies និង Cryptomining នៅលើប្រព័ន្ធប្រតិបត្តិការ Windows Mac Linux និង Androids។ លោកអ្នកភាគច្រើនប្រហែលជាដឹងហើយពីការ តាមដានតាមរយៈ Cookies គឺវាជាវិធីប្រមូលទិន្នន័យរបស់អ្នកប្រើប្រាស់ ដើម្បីប្រើទិន្នន័យទាំងនោះក្នុងការផ្សព្វផ្សាយពាណិជ្ជកម្ម ប៉ុន្តែគ្រីបតូម៉ាញនីងវិញគឺជាវិធីថ្មី ដែលជនអនាមិកលួចប្រើកុំព្យូទ័រលោកអ្នក សម្រាប់ផលប្រយោជន៍ពួកគេក្នុងការស្វែងរកកាក់ឌីជីថល (Bitcoin)។ គ្រីបតូម៉ាញនីងធ្វើឱ្យ កុំព្យូទ័រមានដំណើរការយឺត និងខាតបង់ថាមពល (ថ្ម ឬអគ្គីសនី)។ ដើម្បីសុវត្ថិភាពក្នុងការប្រើប្រាស់កុំព្យូទ័រ សូមលោកអ្នកធ្វើការអាប់ដេតកម្មវិធី Firefox ដូចខាងក្រោម៖

1.ចុចប៊ូតុង Menu ដែលនៅលើស្ដាំដៃគេបង្អស់រួចចូលទៅរើសពាក្យ Help
2.បន្ទាប់មកចុចលើពាក្យ “About Firefox”
3.About Firefox នឹងបង្ហាញផ្ទាំងមួយដើម្បីរកការអាប់ដេតចុងក្រោយបង្អស់ដោយស្វ័យប្រវត្តិ។ ពេលដែលការទាញយកចប់ សូមចុចលើពាក្យ “Restart to Update Firefox”៕

ប្រភព៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា

Share This Post: