ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    លោកយាយងងឹតភ្នែកដែលត្រូវប្រសារស្រីបណ្ដេញចេញពីផ្ទះ​ ហើយកូនប្រុសមិនខ្វល់នោះ ទទួលបាន​ការយកចិត្តទុកដាក់ពី​ កាកបាទក្រហម​កម្ពុជា​

    BY Khmernote Media September 5, 2019
    លោកយាយងងឹតភ្នែកដែលត្រូវប្រសារស្រីបណ្ដេញចេញពីផ្ទះ​ ហើយកូនប្រុសមិនខ្វល់នោះ ទទួលបាន​ការយកចិត្តទុកដាក់ពី​ កាកបាទក្រហម​កម្ពុជា​

    ដោយក្តីអាណិតអាសូរចំពោះលោកយាយងងឹតភ្នែកម្នាក់ មានជំងឺប្រចាំកាយត្រូវចាកចេញពីផ្ទះដោយរស់នៅមិនចុះសម្រុងជាមួយកូនៗផងនោះ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៥ ខែកញ្ញា ឆ្នាំ២០១៩ នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យលោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី ១ កាកបាទក្រហមកម្ពុជា និងសហការី ចុះសួរសុខទុក្ខ ព្រមទាំងនាំយកថវិកាចំនួន ២លានរៀល ទឹកដោះគោ ១កន្ត្រក និងឃីត​ ១​ (មុង​ ភួយ​ សារុង​ ក្រមា​ អាវយឺត)​ ផ្តល់ជូនលោកយាយ ស្រី ញ៉ក់ អាយុ ៧៤ឆ្នាំ ដែលកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យជ័យជំនះក្រុងតាខ្មៅ តាមរយៈការជួយនិងថែទាំពីក្រុមការងារនៃវិទ្យុ ABC។

    ក្នុងឱកាសអញ្ជើញចុះសួរសុខទុក្ខដល់មន្ទីរពេទ្យ លោកជំទាវ អគ្គលេខាធិការរងទី១ បានពាំនាំប្រសាសន៍ របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខ ក្តីអាណិតអាសូរចំពោះលោកយាយ ស្រី ញ៉ក់ និងសូមឱ្យលោកយាយគិតគូរយកចិត្តទុកដាក់ថែទាំសុខភាព ឱ្យឆាប់បានជាសះស្បើយឡើងវិញ។ កាកបាទក្រហមកម្ពុជា នឹងទាក់ទងទៅសាខាកាកបាទក្រហមកម្ពុជា ខេត្តស្វាយរៀង ឱ្យជួយស្រាវជ្រាវ​ស្វែងរក​និងជូនដំណឹងដល់​សាច់ញាតិរបស់លោកយាយ​ដែលរស់នៅស្រុកកំណេីតស្ថិតនៅភូមិចំបក់គុយ ឃុំចំឡង ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ ជាមួយគ្នានេះ លោកយាយ ស្រី ញ៉ក់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានគិតគូរជួយសម្រាលការលំបាក និងលើកទឹកចិត្តផ្តល់ក្តីសង្ឃឹមដល់លោកយាយឱ្យរស់នៅជាបន្តទៀត។ ទន្ទឹមនឹងនេះ លោកយាយ ក៏បានថ្លែងអំណរគុណចំពោះក្រុមការងារវិទ្យុ ABC និងក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យជ័យជំនះ ដែលបានយកចិត្តទុកដាក់ក្នុងការផ្សព្វផ្សាយ ព្យាបាល និងថែទាំនាពេលកន្លងមក។

    តាមការបញ្ជាក់របស់លោកយាយបានឱ្យដឹងថា លោកយាយត្រូវបានចាកចេញពីផ្ទះដោយរស់នៅមិនចុះសម្រុងជាមួយកូនជាច្រើនលើករួចមកហើយចាប់តាំងពីឆ្នាំ ២០០៦ បន្ទាប់ពីចាកចេញពីស្រុកកំណើតនៅខេត្តស្វាយរៀង ទៅរស់នៅជាមួយកូន និងកូនប្រសាក្នុងស្រុកអូរាំង ខេត្តមណ្ឌលគិរី ដោយសារភាពខុសគ្នា​រវាង​ទំនៀមទម្លាប់ប្រពៃណីព្រះពុទ្ធសាសនា និងជនជាតិដេីមភាគតិច៕

    ប្រភព៖ កាកបាទក្រហម​កម្ពុជា​

    Share This Post:
    MPO4D jitutoto mpo4d Mpoplay