ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ឧបទ្ទវហេតុរថភ្លើងដឹកអ្នកដំណើរ បុកគ្នាមួយទំហឹងជាមួយរថយន្តដឹកទំនិញ បណ្ដាលឱ្យស្លាប់ម្នាក់ និងរបួស ៣០នាក់ ក្នុងប្រទេសជប៉ុន

    BY autoadmin September 5, 2019
    ឧបទ្ទវហេតុរថភ្លើងដឹកអ្នកដំណើរ បុកគ្នាមួយទំហឹងជាមួយរថយន្តដឹកទំនិញ បណ្ដាលឱ្យស្លាប់ម្នាក់ និងរបួស ៣០នាក់ ក្នុងប្រទេសជប៉ុន

    ឧបទ្ទវហេតុយ៉ាងរន្ធត់មួយបានកើតឡើង ដោយរថភ្លើងដឹកអ្នកដំណើរ និងរថយន្តដឹកទំនិញបានបុកគ្នាមួយទំហឹង នៅលើផ្លូវដែកឆ្លងកាត់នៅយូកូហាម៉ា ជិតទីក្រុងតូក្យូនៅថ្ងៃព្រហស្បតិ៍នេះ ដោយបានសម្លាប់មនុស្សម្នាក់ និងជាច្រើននាក់ទៀតរងរបួស។ ការប៉ះទង្គិចគ្នានេះបានកើតឡើងនៅម៉ោងប្រហែល ១១ និង ៤០នាទីថ្ងៃត្រង់ នៅឯផ្លូវបំបែកក្បែរស្ថានីយ៍ Kanagawa Shinmachi នៅលើផ្លូវដែក Keikyu Line ។

    ប៉ូលីស និងមន្រ្តីផ្នែកសង្គ្រោះបាននិយាយថា អ្នកដែលស្លាប់គឺជាបុរសដែលបើកឡានដឹកទំនិញ។ ពួកគេនិយាយថាមនុស្ស ៣០នាក់ផ្សេងទៀត រួមទាំងអ្នកបើកបររថភ្លើងបានរងរបួស។ របាយការណ៍បាននិយាយថា អ្នកដំណើរទាំងអស់លើរថភ្លើងមានប្រហែល ៥០០នាក់ នៅពេលនៃការប៉ះទង្គិចនេះ ប៉ុន្តែអ្នករាល់គ្នាបានចាកចេញពីរថភ្លើងហើយពេលនេះ។ ប៉ូលីសបាននិយាយថាទំហំនៃការខូចខាត និងមូលហេតុនៃការបុកគ្នា កំពុងស្ថិតក្រោមការស៊ើបអង្កេត៕

    អត្ថបទ៖ លីដា

    Share This Post: