ព្យុះ Podul និងភ្លៀងមូសុង បណ្តាលឱ្យមានមនុស្សស្លាប់ ១៦នាក់ និងប៉ះពាល់ដល់គ្រួសារចំនួន ១០២,០៧៤ នៅប្រទេសថៃ
រហូតមកទល់ពេលនេះព្យុះត្រូពិក Podul នៅផ្នែកខាងលើនៃប្រទេសថៃ និងខ្យល់មូសុងនៅភាគខាងត្បូង បានបង្កឱ្យមានទឹកជំនន់នៅក្នុងខេត្តចំនួន ៣១ ដែលបណ្តាលឱ្យមានមនុស្ស ១៦នាក់បានស្លាប់ និង ១០២,០៧៤គ្រួសារ រងផលប៉ះពាល់នៅចន្លោះថ្ងៃទី២៩ ខែសីហា ដល់ថ្ងៃព្រហស្បតិ៍ ថ្ងៃទី៥ ខែកញ្ញា នេះ។ ខេត្តចំនួន ១០ នៅតែមានទឹកជំនន់ដដែល គឺខេត្ត Phetchabun, Sukhothai, Phitsanulok. Phichit, Amnat Charoen, Yasothon, Khon Kaen, Ubon Ratchathani, Roi Et និង Si Sa Ket ។

ប្រជាជនសរុបចំនួន ១,៤៣៨នាក់ ត្រូវបានជម្លៀសចេញពីទីតាំង ដែលមានហានិភ័យចំនួន ១៥ នៅក្នុងខេត្ត Khon Kaen, Amnat Charoen, Yasothon និង Ubon Ratchathani ។ ក្រុមមន្ទីរបានចូលរួមជាមួយមន្រ្តីខេត្ត រួមជាមួយកងទ័ព និងទីភ្នាក់ងារពាក់ព័ន្ធ ដើម្បីពង្រាយអ្នកសង្គ្រោះ និងឧបករណ៍ ដើម្បីជួយជនរងគ្រោះដោយគ្រោះមហន្តរាយ និងដោះស្រាយទឹកជំនន់ដោយដំឡើងម៉ាស៊ីនបូមទឹក ដើម្បីបង្ហូរទឹកចេញពីតំបន់រងគ្រោះ។ យ៉ាងណាមិញដោយសារផ្នែកខ្លះនៃប្រទេសកំពុងរងនូវភ្លៀងធ្លាក់ខ្លាំង ដែលបង្កហានិភ័យនៃទឹកជំនន់ ទឹកលើផ្ទៃ និងការបាក់ដី មន្ត្រីមន្ទីរនឹងតាមដានស្ថានការណ៍នេះយ៉ាងដិតដល់ និងត្រៀមផ្តល់ជំនួយឱ្យទាន់ពេលវេលាដល់ប្រជាជនដែលរងគ្រោះ៕

អត្ថបទ៖ លីដា