បច្ចេកវិទ្យា

Google នឹងត្រូវចំណាយ ១៧០លានដុល្លារ ដើម្បីដោះស្រាយការចោទប្រកាន់រឿងរំលោភលើសិទ្ធិឯកជនរបស់កុមារ

BY
autoadmin
September 5, 2019

ក្រុមហ៊ុន Google នឹងត្រូវចំណាយ ១៧០លានដុល្លារ ដើម្បីដោះស្រាយការចោទប្រកាន់ដែលថា ខ្លួនបានប្រមូលទិន្នន័យខុសច្បាប់អំពីក្មេងអាយុក្រោម ១៣ឆ្នាំ ដែលបានមើលវីដេអូតុក្កតា និងកម្មវិធីទូរទស្សន៍នៅលើ YouTube ។ នៅក្នុងពាក្យបណ្តឹងដ៏ធំមួយ ដោយនិយ័តកររដ្ឋ និងសហព័ន្ធបានចោទប្រកាន់ថា ក្រុមហ៊ុន Google បានដឹងថា Channel មួយចំនួននៅលើ YouTube មានប្រជាប្រិយភាពក្នុងចំណោមអ្នកទស្សនាវ័យក្មេង និងតាមដានទម្លាប់នៃការមើលរបស់កុមារ ក្នុងគោលបំណងបម្រើដល់គោលដៅផ្សាយពាណិជ្ជកម្ម ហើយទីបំផុតបានទទួលចំណូលជិត ៥០លានដុល្លារ ពី Channel មួយផ្នែកតូច ដែលបានរំលោភច្បាប់ឯកជនភាពរបស់កុមារ។

ការទូទាត់សំណងដែលបង្កើតឡើងដោយគណៈកម្មការពាណិជ្ជកម្មសហព័ន្ធ និងអគ្គមេធាវីនៃទីក្រុង New York បានច្រានចោលពាក្យបណ្តឹងជាច្រើនឆ្នាំ ដោយ YouTube ថាវាមិនមែនសម្រាប់កុមារអាយុក្រោម ១៣ឆ្នាំ ដោយលើកឡើងពីឧទាហរណ៍ជាច្រើន ដែលក្រុមហ៊ុនបានអួតអាងចំពោះក្រុមហ៊ុនផលិតប្រដាប់ក្មេងលេងដូចជា Mattel និង Hasbro អំពីប្រជាប្រិយភាពរបស់វាក្នុងចំណោមកុមារ។ និយតកររដ្ឋ និងសហព័ន្ធបាននិយាយថា ដំណោះស្រាយនេះនឹងបង្ខំឱ្យគេហទំព័រ YouTube និងក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គមផ្សេងទៀត ត្រូវយកចិត្តទុកដាក់នៅពេលដែលកុមារអាយុក្រោម ១៣ឆ្នាំ កំពុងប្រើប្រាស់សេវាកម្មរបស់ពួកគេ៕

អត្ថបទ៖​ លីដា

Share This Post: