រំភើបណាស់! ព្រឹកនេះ លោក ហុង ភារិន បានជួបផ្ទាល់ជាមួយសម្តេចតេជោ ហើយទទួលបានដំណឹងល្អ២ក្នុងពេលតែ១
នៅព្រឹកថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៩នេះ និស្សិត ហុង ភារិន ព្រមទាំងបងប្រុសរបស់លោកទទួលបានឱកាសជួបជាមួយនឹង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន ស៊ែន នៅគេហដ្ឋានសម្តេចតេជោផ្ទាល់តែម្តង។
ដោយសម្តេចតេជោ ហ៊ុន សែន បានសរសេររៀបរាប់យ៉ាងដូច្នេះថា៖ “ខ្ញុំនិងភរិយាទើបបានជួប យុវជនហុង ភារិន និងបងប្រុសរបស់គាត់ឈ្មោះហុង ភារុន នៅមុននេះបន្តិចនៅគេហដ្ឋានរបស់ខ្ញុំ។ គោលបំណងនៃការជួបរបស់ខ្ញុំគឺចង់ស្វែងយល់នូវបំណងនិងគោលដៅដែល ហុង ភារិនចង់ទៅដើម្បីងាយស្រួលដល់ការជួយរបស់យើងឱ្យស្របជាមួយបំណងដែលភារិនចង់ទៅនិងចង់បាន។ ខ្ញុំក៏បានជួយដល់ហុង ភារុន ដែលរៀនចប់បរិញ្ញាបត្រនិងកំពុងធ្វើការនៅក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុផ្នែកពន្ធដារឱយបន្តរៀនយកបរិញ្ញាបត្រជាន់ខ្ពស់តទៅទៀត។ ជូនពរកូនប្រុសទាំងពីរជួបតែសេចក្តីសុខនិងសម្រេចនូវបំណងប្រាថ្នាដែលកូនចង់បាន”៕







