ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រំភើបណាស់! យុវតីវ័យ១៤ឆ្នាំព្រមទាំងម្តាយនាង ជាជនរងគ្រោះរងការជះទឹកអាស៊ីត បានទៅវះកាត់ព្យាបាលរបួសដោយឥតគិតថ្លៃនៅសហរដ្ឋអាមេរិក

    BY Khmernote Media September 6, 2019
    រំភើបណាស់! យុវតីវ័យ១៤ឆ្នាំព្រមទាំងម្តាយនាង ជាជនរងគ្រោះរងការជះទឹកអាស៊ីត បានទៅវះកាត់ព្យាបាលរបួសដោយឥតគិតថ្លៃនៅសហរដ្ឋអាមេរិក

    ពិតជារឿងមួយគួរឲ្យរំភើបដោយយុវតី ព្រមទាំងម្តាយ ដែលជាជនរងគ្រោះដោយការជះទឹកអាស៊ីតនឹងទទួលបានជីវិតថ្មី ដោយនាងទទួលបានឱកាសចេញទៅព្យាបាលនៅសហរដ្ឋអាមេរិក។ នេះយោងតាមការបង្ហោះរបស់ លោក ស្កុត ណេសិន (Scott Neeson) ជាប្រធានអង្គរមូលនិធិកុមារកម្ពុជា បានឲ្យដឹងថា យុវតី ម៉ាលីតា អាយុ១៤ឆ្នាំ ជាសិស្សរបស់ CCF នឹងហោះហើរទៅកាន់សហរដ្ឋអាមេរិកដើម្បីព្យាបាលរបួសដែលទទួលរងការវាយប្រហារដោយទឹកអាស៊ីត។ ក្នុងនោះអ្នកម្តាយរបស់នាងដែលពិការភ្នែក និងរបួសខ្លាំង ក៏នឹងត្រូវធ្វើដំណើរជាមួយនាងដើម្បីទទួលការព្យាបាលផងដែរ។

    ជំនួយព្យាបាលនេះអាចធ្វើទៅបានដោយសារតែការសហការជាដៃគូ CCF និង Face Forward International ដែលជាអង្គការសប្បុរសធម៌មួយមានមូលដ្ឋាននៅសហរដ្ឋអាមេរិក ដែលធ្វើការវះកាត់ជូនជនរងគ្រោះនៃអំពើហឹង្សាមកពីជុំវិញពិភពលោក។ ដោយស្ថាបនិកនិងជានាយកប្រតិបត្តិនៃ Face Forward International លោកស្រី Deborah Alessi បានធ្វើដំណើរមកទីក្រុងភ្នំពេញ ក្នុងខែកក្កដាកន្លងទៅដើម្បីជួបលោក Scott Neeson ដើម្បីចាប់ដៃសហការគ្នាដើម្បីជួយកុមារ និងស្រ្តីដែលងាយរងគ្រោះនៅកម្ពុជា ហើយ ម៉ាលីតា និងម្តាយនាង ក៏ក្លាយជាជនទី១ ដែលទទួលបានការថែទាំជាពិសេសពី Face Forward International នៅក្នុងគម្រោងនេះ ។

    ម៉ាលីតា និងម្តាយឈ្មោះចិន្តា ដែលពិការភ្នែកបានធ្វើដំណើរទៅសហរដ្ឋអាមេរិកនៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៩ ដើម្បីទទួលការព្យាបាលនិងថែទាំពីអ្នកជំនាញវេជ្ជសាស្ត្រនៅ Los Angeles ។ អង្គការ Face Forward International នឹងត្រូវចំណាយលើរាល់ការធ្វើដំណើរ ការវះកាត់ ការប្រឹក្សាយោបល់ ថ្លៃយន្តហោះ ព្រមទាំងការស្នាក់នៅ ហើយការចំណាយជូនជនរងគ្រោះរងដោយសារទឹកអាស៊ីតអាចនឹងចំណាយប្រមាណជា ៣០ម៉ឺនដុល្លារអាមេរិក។ ម៉ាលីតានិងម្តាយរបស់នាង អាចនឹងស្នាក់នៅសហរដ្ឋអាមេរិកប្រហែលជារយៈពេល ៣ខែ។

    គួររំលឹកថា យុវតី ម៉ាលីតា បានរងរបួសដោយសារការវាយប្រហារដោយទឹកអាស៊ីតកាលពីខែកុម្ភៈ ឆ្នាំ២០០៨ នៅពេលនាងមានអាយុ ២ឆ្នាំនិង ៨ខែ ដោយរងការរលាកពេញខ្លួនប្រាណរួមទាំងមុខនិងដៃ ម្តាយរបស់នាងរងគ្រោះធ្ងន់និងពិការភ្នែក។ ក្រោយមកបុរសពីរនាក់ជាជនបង្កក៏ត្រូវបានចាប់ខ្លួននិងជាប់ពន្ធនាគារ។ ហើយលោក ស្កត ណេសសិន ក៏ជួប ម៉ាលីតា ជាលើកដំបូងនៅពេលនាងមានអាយុ ៦ឆ្នាំ នៅស្ទឹងមានជ័យ ហើយនាងក៏ទទួលបានការឧបត្ថម្ភសិក្សារៀនសូត្រ ស្នាក់នៅពីអង្គការ CCF ចាប់តាំងពីពេលនោះមក៕

    ប្រភព៖ CCF.org

    Share This Post:
    MPO4D jitutoto mpo4d Mpoplay