ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ប៉ូលិសថៃនឹងផ្តល់រង្វាន់ ១០០ ដុល្លារដល់អ្នកណាដែលបានថតរូបឬវីដេអូ ដែលអាចនាំទៅចាប់ខ្លួនក្រុមក្មេងស្ទាវប្រណាំងម៉ូតូលើផ្លូវសាធារណៈ

    BY Khmernote Media September 6, 2019
    ប៉ូលិសថៃនឹងផ្តល់រង្វាន់ ១០០ ដុល្លារដល់អ្នកណាដែលបានថតរូបឬវីដេអូ ដែលអាចនាំទៅចាប់ខ្លួនក្រុមក្មេងស្ទាវប្រណាំងម៉ូតូលើផ្លូវសាធារណៈ

    ប៉ូលិសថៃបានសម្រេចដាក់ចេញវិធានការយ៉ាងម៉ើងម៉ាត់បំផុតក្នុងការលុបបំបាត់ក្រុមក្មេងស្ទាវដែលនាំគ្នាប្រណាំងម៉ូតូលើដងផ្លូវសាធារណៈ ឬជិះម៉ូតូបែបប្រហើន ដែលអាចបង្កឲ្យមានគ្រោះថ្នាក់ និងការរំខានយ៉ាងខ្លាំងទៅដល់អ្នកដំណើរផ្សេងទៀត។ ដើម្បីអនុវត្តវិធានការខាងលើនេះឲ្យមានប្រសិទ្ធភាព ពេលនេះប៉ូលិសថៃ បានប្រកាសជាសាធារណៈថា​នឹងផ្តល់ជូនរង្វាន់លើកទឹកចិត្តចំនួន ៣ ០០០ បាត ( ១០០ ដុល្លារសហរដ្ឋអាមេរិក) ដល់អ្នកណាដែលបានថតរូបភាព វីដេអូ ឬភស្តុតាងផ្សេងៗ ដែលនាំទៅដល់ការចាប់ខ្លួនក្រុមក្មេងស្ទាវដែលនាំគ្នាប្រណាំងម៉ូតូ ជិះម៉ូតកែច្នៃបង្កសំឡេងរំខាន ឬបង្កគ្រោះថ្នាក់លើដងផ្លូវ។ សម្រាប់លេខទំនាក់ទំនងបន្ទាន់មកកាន់ប៉ូលិសគឺមានពីរខ្សែរ ១៥៩៩ និង ១៩១។

    ប៉ូលិសថៃបានសន្យាថានឹងរក្សាការសម្ងាត់ ១០០% ចំពោះអ្នកដែលបានរាយការណ៍មកកាន់ប៉ូលិស ហើយប្រាក់រង្វាន់នឹងផ្ញើរជូនយ៉ាងយូបំផុតក្នុងរយៈពេល ១០ ថ្ងៃបន្ទាប់ពីថ្ងៃចាប់ខ្លួនក្មេងស្ទាវទាំងនោះបាន។ នេះជាវិធានការមួយក្នុងចំណោមវិធានការក្តៅជាច្រើនដែលប៉ូលិសថៃបានដាក់ចេញក្នុងបេសកម្មបង្រ្កាបក្រុមក្មេងស្ទាវប្រណាំងម៉ូតូលើដងផ្លូវសាធារណៈ ដែលជាបញ្ហាសង្គមមួយកំពុងកើតមានយ៉ាងផុសផុលបំផុតក្នុងប្រទេសថៃ៕

    អត្ថបទ៖ភក្តី

    Share This Post:
    MPO4D jitutoto mpo4d Mpoplay