អន្តរជាតិ
អតីតប្រធានាធិបតីស៊ីមបាវ៉េ ទទួលមរណភាពក្នុងជន្មាយុ ៩៥ឆ្នាំ នៅក្នុងប្រទេសសឹង្ហបុរី
BY Khmernote Media
September 6, 2019
យោងប្រភពព័ត៌មាន The Sun បានឲ្យដឹងថា លោក រ៉ូប៊ែរ មូហ្កាបេ អតីតប្រធានាធិបតីស៊ីមបាវ៉េ បានទទួលមរណភាពក្នុងជន្មាយុ ៩៥ឆ្នាំ ដោយរោគាពាធ នៅក្នុងប្រទេសសឹង្ហបុរី នេះបើយោងតាមការបង្ហោះប្រកាសជាផ្លូវការរបស់ លោក Emmerson Mnangagwa ដែលជាប្រធាធិបតីស៊ីមបាវ៉េបច្ចុប្បន្ន នៅលើបណ្តាញសង្គម Tweeter នៅព្រឹកនេះ។ គួររំលឹកថាលោក រ៉ូប៊ែរ មូហ្កាបេ បានធ្វើការព្យាបាលជម្ងឺនៅប្រទេសសឹង្ហបុរីតាំងពីដើមខែមេសាមកម្ល៉េះ ។ លោកមូហ្គាបេ បានដឹកនាំប្រទេសស៊ីមបាវេ ចាប់តាំងពីឆ្នាំ ១៩៨០ ៕
