ព័ត៌មានជាតិ
មិនបន្ដអនុញ្ញាតឱ្យមានការសាងសង់បែបអនាធិបតេយ្យលើចំណីផ្លូវសាធារណៈ តទៅទៀតឡើយ
BY Khmernote Media
September 6, 2019
ក្រុងព្រះសីហនុ៖ នាព្រឹកថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៩ ក្រោមការបញ្ជាដោយផ្ទាល់ពីលោកអភិបាលក្រុងព្រះសីហនុ អោយមន្រ្តីរដ្ឋបាលក្រុង សហការជាមួយមន្រ្តីរដ្ឋបាលសង្កាត់៣ រួមនឹងមន្ទីរបរិស្ថាន បានចុះរៀបចំសណ្តាប់ធ្នាប់នៅផ្លូវម្តុំគុជអាសុី ដែលមានការលក់ដូរស្នាក់នៅយ៉ាងអនាធិបតេយ្យលើដីចំណីផ្លូវសាធារណៈ បង្កអោយមានការបោះចោលសំរាមគ្មានសណ្តាប់ធ្នាប់ ប៉ះពាល់ដល់សោភ័ណ្ឌភាពទីក្រុងទេសចរណ៍។
ស្របពេលការចុះរៀបចំសណ្តាប់ធ្នាប់នេះដែរ ក្រុមការងារបានអប់រំនិងធ្វើកំណត់ហេតុអោយរុះរើចេញដោយខ្លួនឯង ដោយទុករយៈពេល៣ថ្ងៃជាកំហិត ចាប់ពីថ្ងៃធ្វើកំណត់ហេតុ ក្នុងករណីបងប្អូនមិនអនុវត្តតាមការណែនាំ ក្រុមការងារនឹងរុះរើដោយមិនទទួលខុសត្រូវលើការបាត់បង់និងការខូចខាតសំភារៈឡើយ៕





ប្រភព៖ ប្រជាជន ខេត្តព្រះសីហនុ