ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រកឃើញប្រហិតត្រីជាង១០គីឡូមានសារធាតុគីមី នៅផ្សារចំនួន២កន្លែងក្នុងរាជធានីភ្នំពេញ

    BY Khmernote Media September 6, 2019
    រកឃើញប្រហិតត្រីជាង១០គីឡូមានសារធាតុគីមី នៅផ្សារចំនួន២កន្លែងក្នុងរាជធានីភ្នំពេញ

    រាជធានីភ្នំពេញ៖ នៅថ្ងៃសុក្រ ៨កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៩ មន្ត្រីសាខាកាំកុងត្រូលតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ សាខាកាំងកុងត្រូលរាជធានីភ្នំពេញ និងសាខាកាំកុងត្រូលតំបន់សេដ្ឋកិច្ចពិសេស ឃែរី វើលប្រីដ ឡូជីស្ទីក (Kerry World Bridge Logistics) ដោយទទួលបានកិច្ចសហការពីមន្ត្រីមន្ទីរពិសោធន៍ មន្រ្តីមន្ទីរពាណិជ្ជកម្ម និងគណៈកម្មការផ្សារ បានចុះត្រួតពិនិត្យ និងផ្សព្វផ្សាយអំពីគុណភាព សុវត្ថិភាពម្ហូបអាហារ ម្ហូបអាហារវេចខ្ចប់ស្រាប់ នៅក្នុងផ្សារឈូកមាស និងផ្សាររីករាយ ស្ថិតក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ គោលដៅសំខាន់នៃការត្រួតពិនិត្យគឺដើម្បី ស្រាវជ្រាវ ទប់ស្កាត់ការចរាចរណ៍ទំនិញខូចគុណភាព ក្លែងបន្លំស្លាកសញ្ញា ផុតកំណត់កាលបរិច្ឆេទប្រើប្រាស់ និងមានសារធាតុគីមីហាមឃាត់ ។

    ក្នុងសកម្មភាពនេះ មន្ត្រីជំនាញបានធ្វើតេស្តបឋមទៅលើផលិតផលម្ហូបអាហារចំនួន ៥១ គំរូ រួមមាន៖ បន្លែស្ពៃច្រើនប្រភេទ សណ្តែកបណ្តុះ សាច់ក្រក ត្រីងៀត ប្រហិតសាច់គោ ប្រហិតត្រី សរសៃគុយទាវ មី បាញ់កាញ់ លត ជ្រក់ច្រើនប្រភេទ អាហារសមុទ្រស្រស់ក្លាសេ ទឹកម្ទេស ផ្លែឈើច្រើនប្រភេទ និងអំបិល ដើម្បីរកសារធាតុគីមីហាមឃាត់ដែលអាចធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ ។ ជាមួយគ្នានោះ មន្ត្រីជំនាញ បានធ្វើការត្រួតពិនិត្យរកភាពមិនអនុលោមនៅលើសំបកវេចខ្ចប់ផលិតផលម្ហូបអាហារផងដែរ ។

    ជាលទ្ធផល មន្ត្រីជំនាញបានរកឃើញប្រហិតត្រីចំនួន ២ គំរូ ស្មើនឹង ១២.៥០ គីឡូក្រាម ដែលមានផ្ទុកសារធាតុគីមីហាមឃាត់បូរ៉ាក់។ បន្ទាប់មកមន្ត្រីកាំកុងត្រូលបានធ្វើការណែនាំដល់អាជីវករ ហើយឱ្យម្ចាស់ទំនិញធ្វើកិច្ចសន្យា ដើម្បីបញ្ឈប់ការដាក់តាំងលក់នូវម្ហូបអាហារ ដែលមានផ្ទុកសារធាតុគីមីហាមឃាត់បន្តទៀត និងបានធ្វើកំណត់ហេតុដកហូត ទំនិញទាំងនោះយកទៅកម្ទេចចោល។

    ក្នុងឱកាសនោះ មន្ត្រីកាំកុងត្រូលក៏បានពន្យល់ផ្សព្វផ្សាយអប់រំណែនាំដល់អាជីវករ ឱ្យយល់ ដឹងអំពីច្បាប់ស្តីពីការគ្រប់គ្រង គុណភាព សុវត្ថិភាព លើផលិតផលទំនិញនិងសេវា និងបានចែក និងបិទផ្ទាំងរូបភាពផ្សព្វផ្សាយ (Poster) ផងដែរ៕

    ប្រភព៖ អគ្គនារយកដ្ឋានកាំកុងត្រូល

    Share This Post:
    MPO4D jitutoto mpo4d Mpoplay