ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ទឹកហូរខ្លាំង បណ្ដាលឱ្យបាក់ស្រុតស្ពានមួយកន្លែង នៅស្រុកស្ទឹងត្រង់

    BY Khmernote Media September 7, 2019
    ទឹកហូរខ្លាំង បណ្ដាលឱ្យបាក់ស្រុតស្ពានមួយកន្លែង នៅស្រុកស្ទឹងត្រង់

    កំពង់ចាម ៖ ករណីទឹកហូរខ្លាំង បណ្ដាលឱ្យបាក់ស្រុតស្ពានមួយកន្លែង នៅស្រុកស្ទឹងត្រង់ ។ នៅវេលាម៉ោង ១៨និង៣០នាទី ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៩ នៅចំណុចស្ពានទួលរកា ស្ថិតក្នុង ភូមិទួលរកា និងភូមិដីលើ ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ មានករណីទឹកហូរខ្លាំង បណ្តាលអោយស្រុតស្ពាន (បាក់សសរអស់ចំនួន២) ជាហេតុធ្វើអោយ មិនអាចធ្វើចរាចរណ៍បាន ។

    ក្រោយទទួលបានព័ត៌មានភ្លាម លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានចាត់ឲ្យកម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់ ចុះត្រួតពិនិត្យនិងបានដាក់ផ្លាកសញ្ញាហាមឃាត់ជាបណ្ដោះអាសន្ន និងយាមការពារមិនអោយប្រជាពលរដ្ឋឆ្លងកាត់ឡើយ ដើម្បីជៀសវាងគ្រោះថ្នាក់កើតឡើងជាយថាហេតុ៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay