ព័ត៌មានជាតិ
អស្ចារ្យណាស់ដូនតាខ្មែរ! តោះទៅមើលថ្ងៃរះចំកំពូលប្រាសាទអង្គរវត្ត នៅថ្ងៃ ២៣ ខែកញ្ញាខាងមុខនេះ
BY Khmernote Media
September 7, 2019
ព្រឹត្តិការណ៍ “សមរាត្រីនៅប្រាសាទអង្គរវត្ត ឬហៅថា Angkor Equinox” ដែលកើតមានឡើង២ដងក្នុងមួយឆ្នាំ គឺនៅរដូវប្រាំង (Vernal Equinox) កើតទ្បើងនៅខែមីនា និងសមរាត្រីរដូវវស្សា (Autumnal Equinox) កើតទ្បើងនៅខែកញ្ញា។ ដោយឡែកនៅខែកញ្ញានេះ ព្រឹត្តិការណ៍នេះ ត្រូវបានគេព្យាករណ៍ថានឹងកើតឡើងនៅថ្ងៃទី២៣ ខែកញ្ញា វេលាម៉ោង ៥៖០០នាទី ដល់ម៉ោង ៧៖០០នាទីព្រឹក។
ដោយមានការលើកឡើងថាដោយសារតែអាកាសធាតុមានការប្រែប្រួលថ្ងៃរះចំកំពូលប្រាសាទនេះអាចខុសគ្នាមុនឬក្រោយថ្ងៃសមរាត្រី១ថ្ងៃ ដូច្នេះហើយបើអាចគួរតែទៅស្នាក់នៅឲ្យបាន២ទៅ៣ថ្ងៃជាប់គ្នា។ គួរបញ្ជាក់ថាកាលពីព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង៦.៣០នាទី ព្រឹក ព្រឹត្តិការណ៍ព្រះអាទិត្យរះចំកំពូលប្រាសាទអង្គរវត្ត ពិតជាអស្ចារ្យដោយភាពស្រស់ស្អាតនៃធម្មជាតិជះពន្លឺមាសមកលើកំពូលប្រាសាទអង្គរវត្ត៕


រូបភាព៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្ប: