ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រសួងព័ត៌មាន ប្រកាសបើកការប្រកួតប្រជែងស្នាដៃវីដេអូអប់រំ ប្រឆាំងនឹងព័ត៌មានក្លែងក្លាយ ក្រោមប្រធានបទ “ការប្រឌិតព័ត៌មានក្លែងក្លាយជះឥទ្ធិពលដល់សង្គម”

    BY Khmernote Media September 7, 2019
    ក្រសួងព័ត៌មាន ប្រកាសបើកការប្រកួតប្រជែងស្នាដៃវីដេអូអប់រំ ប្រឆាំងនឹងព័ត៌មានក្លែងក្លាយ ក្រោមប្រធានបទ “ការប្រឌិតព័ត៌មានក្លែងក្លាយជះឥទ្ធិពលដល់សង្គម”

    យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងព័ត៌មាន បានជម្រាបជូនសាធារណជន សិស្ស និស្សិត ជាពិសេសយុវជនទាំងអស់ ឲ្យដឹងថា ក្រសួងបានរៀបចំការប្រកួតប្រជែងស្នាដៃវីដេអូអប់រំប្រឆាំងនឹងព័ត៌មានក្លែងក្លាយ និងរៀបចំការប្រកួតប្រជែងស្នាដៃវីដេអូអប់រំខ្លី (រយៈពេល ៥ នាទី) ប្រឆាំងនឹងព័ត៌មានក្លែងក្លាយលើកទី១ ឆ្នាំ២០១៩ ក្រោមប្រធានបទ “ការប្រឌិតព័ត៌មានក្លែងក្លាយជះឥទ្ធិពលដល់សង្គម” ។

    ជ័យលាភីលេខ១ ទទួលបានរង្វាន់ថវិកា៤លានរៀល លេខ២ ថវិកាចំនួន៣លានរៀន និងលេខ៣ ១លាន៥សែនរៀល។ សាធារណជន សិស្ស និស្សិត ជាពិសេសយុវជនទាំងអស់ ដែលមានបំណងចូលរួមប្រកួតប្រជែង សូមផ្ញើប្រវត្តិរូបសង្ខេប រួមជាមួយនឹងខ្លឹមសារអត្ថបទដែលគ្រោងផលិតវីដេអូអប់រំមកអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ ឬសារអេឡិចត្រូនិក chhion.navy89@gmail.com ចាប់ពីថ្ងៃជូនដំណឹងនេះរហូតដល់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៩ ៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay